ព័ត៌មាន

ចន្លោះប្រហោងលើ iOS 7.1 អាចអោយគេមើលឯកសារផ្ញើតាមអ៊ីម៉ែលបានតាមរយៈកម្មវិធីចាត់ចែងឯកសារ

ចន្លោះប្រហោងមួយ នៅលើប្រព័ន្ធប្រតិបត្តិការ iOS 7.1 ត្រូវបានរកឃើញដោយ Andreas Kurtz របស់ ZDNet ទាក់ទងនឹងឯកសារដែលបានផ្ញើតាមអ៊ីម៉ែល។ Kurtz បានរកឃើញថា iOS 7.1 មិនបានដាក់កូដ (Encrypt) លើ ឯកសារទាំងឡាយ ដែលផ្ញើតាមរយៈអ៊ីម៉ែលនោះទេ ជាហេតុធ្វើអោយគេអាចមើលទិន្នន័យឯកសារទាំងនោះ តាមរយៈ ការចូលទៅអ៊ីម៉ែលនៅក្នុងប្រព័ន្ធកម្មវិធីចាត់ចែងឯកសារដូចជា iFile នៅលើ iOS ឬ iFunBox នៅលើ Mac ជាដើម។

 image

Kurtz បានអោយដឹងថា ចន្លោះប្រហោងនេះក៏ត្រូវបានរកឃើញនៅលើ iOS 7.0.4 ដែរ ក្រោយពេលដែល គាត់បានតេស្តវានៅលើ iPad 2 និង iPhone 5s របស់គាត់។
ចំណែកក្រុមហ៊ុន Apple វិញ បានប្រាប់ថា ពួកគេបានដឹងពីបញ្ហានេះហើយ ហើយថាការកែកុននឹងមកដល់នា កំណែទំរង់ក្រោយព្រមទាំងបានដាស់តឿនថា បើជាទិន្នន័យសំងាត់ សូមកុំផ្ញើវាតាមអ៊ីម៉ែល៕
ប្រភព: ZDNet