ព័ត៌មាន

ចន្លោះប្រហោងនៅលើ Siri អាចឲ្យគេវាយលុកបាននៅលើ iPhone 5s

នៅពេលថ្មីៗនេះ នៅពេលដែលអ្នកប្រើប្រាស់ Siri នៅលើ iPhone 5s របស់អ្នកនោះ Hacker អាចធ្វើការ ខល និងផ្ញើរអ៊ីម៉ែលបានបើទោះបីជា iPhone របស់អ្នកមានជាប់លេខសម្ងាត់ និងដំណើរការប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ចុងក្រោយក៏ដោយ ។

 image

តាមសារពត៌មានរបស់ NBC បានបង្ហាញថា Hacker ម្នាក់មានឈ្មោះថា Hashim បានចូលទៅវាយលុកប្រព័ន្ធប្រតិបត្តិការ iOS 7.1.1 របស់ iPhone 5s ហើយធ្វើការចាក់សោរនូវ Fingerprint Security បន្ទាប់ពីបានដម្លើងកម្មវិធី Siri រួច ។

យ៉ាងណាមិញចំពោះបញ្ហានេះ ក្រុមហ៊ុន Apple នៅមិនទាន់បានប្រកាស់ពីបញ្ហានេះនៅឡើយទេក៏ប៉ុន្តែអ្នកប្រើប្រាស់អាចចូលទៅកាន់ Setting -> Touch ID & Passcode និងចុច Disable Siri នៅក្នុង Allow Access When Lock Option ។យោងទៅតាម iMore ដែលជាអ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បាននិយាយថា “យើងបានដឹងពីបញ្ហានេះហើយ យើងនឹងដោះស្រាយបញ្ហានេះនៅពេលដែល Software បាន Update នាពេលឆាប់ៗនេះ” ។

ប្រភព៖ sohoa.vnexpress.net