ព័ត៌មាន

ក្រុមហ៊ុន Huawei មានគម្រោងផលិតទូរស័ព្ទស្រោមស្បែកដូច Galaxy Note 3

មានពត៌មានមួយបានលេចលឺថា នាពេលថ្មីៗនេះក្រុមហ៊ុន Huawei មានគម្រោងក្នុងការផលិតនូវទូរស័ព្ទដៃមានស្រោមដែលដំណើរការដូចទៅនឹង Phablet Galaxy Note 3 ។

 imageimage

ស្មាតហ្វូនមួយនេះមានឈ្មោះថា Glory 3X Pro ដែលមានអេក្រង់ទំហំ ៥.៥ អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ ១០៨០ ភិចសែល មានខួរក្បាលប្រភេទ MediaTek មានអង្គចងចាំទំហំ ២GB និងមានមេម៉ូរីខាងក្នុងទំហំ ១៦ GB មានកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងមានកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែលថែមទៀតផង ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូននេះនឹងដាក់លក់ក្នុងតម្លៃ ២៧២ ដុល្លារអាមេរិច ។

ប្រភពៈ sohoa.vnexpress.net