ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ FireFox OS 1.3 អាចទ្រទ្រង់ស្មាតហ្វូនប្រើប្រាស់ស៊ីមពីរហើយ

នាពេលថ្មីៗនេះក្រុមហ៊ុន Mozilla បានដាក់ឲ្យប្រព័ន្ធប្រតិបត្តិការ Firefox OS 1.3 ដែលអាចប្រើប្រាស់បានជាផ្លូវការនៅលើស្មាតហ្វូន Open C និង ZTE ហើយដែលបានដាក់លក់នៅលើ ebay នឹងជាស្មាតហ្វូនដំបូងបង្អស់ដែលដំណើរការប្រព័ន្ធប្រតិបត្តិការថ្មីនេះ ។

 image

ការ Update Software នេះផ្តោតសំខាន់ទៅលើ Camera Autofocus និង Flash ជាដើម ។ លើសពីនេះទៀត នៅក្នុងកម្មវិធី Gallery បានអនុញ្ញាត្តិឲ្យអ្នកប្រើប្រាស់អាចធ្វើការ Sort Files ទៅតាមកាលបរិច្ឆេទ ប្រភេទ ទំហំ និងលក្ខណៈផ្សេងទៀត ។

 image

លើសពីនេះទៀត វាអនុញ្ញាត្តិឲ្យអ្នកងាយស្រួលក្នុងការចូលទៅស្តាប់ចំរៀង និងបន្ថែមនូវ Software ថ្មីៗមួយចំនួនបន្ថែមទៀតផងដែរ ។ គួរបញ្ជាក់ផងដែរថា ភាសាដែលវាទ្រទ្រង់មានដូចជា Bengali, Bulgarian, Catalan, Chinese, Croatian, Czech, Dutch, English, German, Greek, Hungarian, Italian, Polish, Portuguese (Brazil ), Romanian, Russian, Serbian (Cyrillic and Latin), Slovak, Spanish and Turkish ។ យ៉ាងណាមិញ អ្នកគាំទ្រភាគច្រើនរង់ចាំការ Update ប្រព័ន្ធប្រតិបត្តិការ Firefox OS 2.0 ថាតើមានអ្វីប្លែកជាងនេះទៀត ។

ប្រភព៖ TNW