ក្នុងរយៈពេលចុងក្រោយនេះ សំណួរដដែលៗដ៏អន្ទះសារបស់អ្នកប្រើ iPhone/ iPad iOS 7.1/ 7.1.1 អាច jailbreak បាននៅ? បើនៅ ពេលណាទើបអាច jailbreak បាន?
អ្នកវិភាគ និងអ្នកតាមដានជាច្រើនគិតថា ក្រុម hacker evad3rs នឹងមិនបញ្ចេញ jailbreak tool សម្រាប់ iOS 7.1/ 7.1.1 នោះឡើយ ដោយសារតែ Apple នឹងបង្ហាញ iOS 8 ថ្មីនៅខែក្រោយនេះ។ ដូច្នេះ evad3rs នឹងត្រូវសន្សំកម្លាំងទុកធ្វើការលើ jailbreak iOS 8 វិញ ។ iOS 8 ត្រូវគេរំពឹងថានឹងចេញជាផ្លូវការនៅខែកញ្ញាខាងមុខនេះ ដំណាលគ្នាជាមួយ iPhone 6 ដែរ។
សមាជិកក្រុម evad3rs ដែលមានឈ្មោះហៅថា pod2g បានប្រាប់ថា លោកកំពុងធ្វើការងារសម្រាប់បង្កើត jailbreak tool សម្រាប់ iOS 7.1/ 7.1.1។ បើសិនលោកអាចបញ្ចប់ការងារនេះក្នុងរយៈពេល ១ ខែ នោះលោកនឹងបញ្ចេញ jailbreak tool ប៉ុន្តែបើសិនការងារនេះត្រូវការរយៈពេល ៣ ខែដើម្បីបញ្ចប់ នោះលោកនឹងមិនបន្តធ្វើ និងចេញ jailbreak tool ឡើយ គឺទុកសម្រាប់ iOS 8 វិញ។