ព័ត៌មាន

iPhone និង iPad ជំនាន់ក្រោយមានប៊ូតុងស្កែនក្រយៅដៃ Touch ID ដូច iPhone 5s ដែរ

បើតាមរបាយការណ៍ពីវ៉ិបសាយរបស់ចិន cecb2b.com បានរាយការណ៍ឲ្យដឹងថា iPhone និង iPad ជំនាន់ក្រោយរបស់ Apple ដែលរួមមាន iPhone 6, iPad Air 2 និង iPad mini Retina 2 នឹងត្រូវបានគេបំពាក់ដោយ ប៊ូតុងស្កែនក្រយៅដៃ Touch ID ដូច iPhone 5s ដែរ។ ប្រភពដដែលបានបន្តទៀតថា ប៊ូតុងស្កែនក្រយៅដៃសម្រាប់ម៉ូដែលជំនាន់ក្រោយនេះត្រូវបានផលិតរួចរាល់ហើយសំរាប់ ការលក់ជុំទីមួយនាចុងឆ្នាំនេះ ហើយក្រុមហ៊ុន TSMC របស់តៃវ៉ាន់ គឺជាអ្នកផ្គត់ផ្គង់ប៊ូតុងនេះ។

image

ប៊ូតុងស្កែនក្រយៅដៃ Touch ID បានក្លាយជា ចំណុចមួយលេចធ្លោសំរាប់ផលិតផលរបស់ក្រុមហ៊ុន Apple ហើយវាបានចេញមុខដំបូងនៅលើ iPhone 5s តែមួយគត់។ ក្រៅពីផ្តល់នូវការការពារ មិនអោយអ្នកដទៃ លួចប្រើ ឧបករណ៍លោកអ្នកហើយ ក្រុមហ៊ុន Apple មានគំរោងនឹងប្រើវាដើម្បីប្រែក្លាយ iPhone/iPad របស់អ្នកប្រើប្រាស់ ជាឧបករណ៍ ទូទាត់ទំនិញផងដែរហើយនេះគឺជាការលេចលឺកន្លងមកដែលថាក្រុមហ៊ុន Apple នឹងលូកដៃចូលទីផ្សារការទូទាត់ទំនិញតាមរយៈឧបករណ៍ចល័ត “Mobile Payment”៕
ប្រភព: MacRumors