ក្រុមហ៊ុន LG បានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងបើកដំណើរការកម្មវិធីតាមដានសុខភាព របស់ខ្លួន Lifeband Touch និងឧបករណ៍ពាក់ស្តាប់ HeartRate ក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី 18 ខែឧសភា។ ក្រុមហ៊ុនកូរ៉េខាងត្បូង បានបញ្ចេញឧបករណ៍ទាំងនេះជាលើកដំបូងនៅពិព័រណ៍ CES កាលពីដើមឆ្នាំនេះ។
Lifeband Touch ត្រូវបានបំពាក់ដោយអេក្រង់ 0,9 អ៊ីញ ប្រភេទ OLED មាន Bluetooth 4.0 connectivity និង ថ្ម 90mAh ។ ឧបករណ៍ ដែលបានបង្កើតក្នុង accelerometer ដែលតាមដាន សកម្មភាពរបស់អ្នក អាចបង្ហាញការហៅ និងការជូនដំណឹងជាអក្សរ អាចបញ្ជាចំរៀងនៅលើទូរស័ព្ទដៃ និងបិទសំឡេងពេលគេហៅចូល។
កម្មវិធីតាមដានសុខភាព មិនអាចប្រើជាមួយនឹងការជូនដំណឹងរបស់កម្មវិធីភាគីទី៣ទេ។ វាអាចប្រើជាមួយនឹងប្រព័ន្ធដំណើរការ iOS 6 និង iOS 7 សម្រាប់ទូរស័ព្ទ iPhone និង iPod touch ; ប្រព័ន្ធដំណើរការ Android 4.3 និង 4.4 ; ប្រព័ន្ធដំណើរ Android 4.2 សម្រាប់ G2 LG និង Galaxy S 4 តែប៉ុណ្ណោះ។
នេះបើយោងតាម ក្រុមហ៊ុន នៅពេលដែលផ្គូរជាមួយនឹងកម្មវិធីសុខភាពរបស់ក្រុមហ៊ុន LG, Lifeband Touch នឹងផ្តល់នូវសេចក្តីសង្ខេបនៃរយៈពេលហាត់របស់អ្នកប្រើប្រាស់ និងការវិភាគ លម្អិតនៃគោលដៅផ្ទាល់ខ្លួន។ វាគឺអាចប្រើត្រូវគ្នាជាមួយនឹងកម្មវិធីសុខភាពរបស់ភាគីទី៣ ដែលពេញនិយម ដូចជា RunKeeper និង MapMyFitness ផងដែរ។
អាយុកាលថ្ម គឺបានរាយការណ៍ថា ថ្មល្អអាចប្រើបានក្នុងរយៈពេល ២ទៅ៣ថ្ងៃ នៅពេលដែល ភ្ជាប់ទៅនឹងទូរស័ព្ទណាមួយតាមរយៈ ប៊្លូធូស ។
ក្រុមហ៊ុន LG ក៏កំពុង រៀបចំដាក់ឱ្យដំណើរការឧបករណ៍ស្តាប់សម្លេង HeartRate របស់ខ្លួន ដែលបានផ្ទុកជាមួយឧបករណ៍ចាប់សញ្ញា ” PerformTek ” ដែលប្រមូលទិន្នន័យអំពី អត្រាបេះដូង (Heart Rate) និងការប្រើប្រាស់អុកស៊ីសែន ដោយការវាស់ស្ទង់សញ្ញាលំហូរឈាមក្នុងត្រចៀក របស់អ្នក។
បើទោះបីជា ពួកគេអាចត្រូវបានប្រើជាមួយស្មាតហ្វូន តាមរយៈ ប៊្លូធូស, ក្រុមហ៊ុនចង់អោយ អ្នកប្រើពួកវា ជាមួយនឹង Lifeband Touch ជំនួសវិញ។ វាមានលក្ខណៈពិសេស ប៊្លូធូស 3.0 និងមានថាមពលថ្ម 200mAh ។