ព័ត៌មាន

Facebook ចេញកម្មវិធី​ “Pages Manager” សម្រាប់ iPhone

សម្រាប់​អាជីវកម្មទំព័រ Facebook​ Page គឺហាក់ដូចជាគេហទំព័រ​ដែល​ផ្តល់​ភាពងាយ​ស្រួល​និងរហ័ស​ក្នុងការផ្សាយព័ត៌មាន​ ក៏ដូចជា​ទទួលយក​មតិពី​អតិថិជន​និង​សាធារណៈ​ជន​​អំពី​ផលិតផល​និង​​សេវា​កម្ម​ របស់​ខ្លួន។កាលពីមុន​អ្នក​ចាត់ចែង Facebook Page ត្រូវចូលទៅ​កាន់​Web browser ដើម្បី​ប្រកាស​ក៏ដូចឆ្លើយ​ឆ្លងនិង​អតិថិជន​របស់​ខ្លួនតែ​ពេលនេះ​ Facebook បាន​ចេញនូវកម្មវិធីលើទូរស័ព្ទ iPhone ដែលអាច​ជួយ​ដល់​អ្នក​ចាត់ចែង​ Facebook Page ធ្វើការ​ងារ​ទាំងនេះ​តាម​រយៈទូរស័ព្ទ iPhone។ ជាពិសេស​អ្នកចាត់ចែង Facebook Page អាច​ធ្វើ​ការ​ផ្លាស់​ប្តូររវាង​ Facebook Page ច្រើន​ផ្សេងៗគ្នានៅលើ​កម្មវិធីតែ​មួយ។

imageimage

កម្មវិធីនេះកំពុងដាក់​អោយ​ Apple ពិនិត្សសម្រេចមុននឹងចេញក្នុង App Store ។ 

គុណសម្បត្តិ៖

-ដាក់ផ្សាយព័ត៌មាននិងរូបភាពក្នុងគណនីជា Facebook Page

-ទទួលដឹងអំពីសកម្មភាពដែលកើតមាន​នៅលើ Facebook Page មិនថាអ្កកនៅទីណាទេ

-ឆ្លើយតប ដាក់ផ្សាយព័ត៌មាន និងបញ្ចេញមតិជាគណនី Facebook Page

-គ្រប់គ្រង Facebook Page ជាច្រើនតាមរយៈកម្មវិធីតែមួយនេះ

-មើល​របាការណ៍ផ្សេងៗអំពី Facebook Page