សម័យកាលមានការផ្លាស់ប្ដូរ បច្ចេកវិទ្យាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រហែលជានៅឆ្នាំ ២០០៤ ក្រុមហ៊ុនល្បីៗខាងផ្នែកអេឡិចត្រូនិចចំនូនបី រួមមាន Nokia, Philips និង Sony បានបង្កើតជាវេទិការជជែកពិភាក្សាមួយ ស្ដីអំពី បច្ចេកវិទ្យាទំនាក់ទំនងក្នុងរយៈចម្ងាយជិត (Near Field Communication) ។ ហើយនៅក្នុងឆ្នាំ ២០១២ ក្រុមហ៊ុន Samsung បានដាក់បង្ហាញកម្មវិធី TecTiles របស់ខ្លួន ដែលជាកម្មវិធីទំនាក់ទំនង Near Field Communication សម្រាប់ប្រើប្រាស់ក្នុង Smartphone ។ សំណួរសូរថា តើ Near Field Communication ជា អ្វី?
Near Field Communication ឬ NFC គឺជាប្រព័ន្ធបណ្ដាញទំនាក់ទំនង ដែលមានរយៈចម្ងាយជិត (ប្រហែលជា ២០ សង់ទីម៉ែត្រ) ឥតខ្សែរ មួយប្រភេទ ដែលអាចជួយដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្ដូរព័ត៌មាន ទិន្នន័យ រវាងឧបករណ៍ពីរ ដោយគ្រាន់តែដាក់ប៉ះជិតគ្នាតែប៉ុណ្ណោះ ។
NFC គឺជាការបញ្ចូនទិន្នន័យតាមរយៈរលកវិទ្យុសម្លេង ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹង Wi-Fi ឬក៏ Bluetooth ដូច្នោះដែរ ប៉ុន្តែវាបានល្បឿនលឿនជាង Bluetooth។ រលកក្នុងការបញ្ចូនទិន្នន័យរបស់ NFC គឺ 13.56MHz ហើយ NFC នេះ អាចធ្វើការបញ្ចូនទិន្នន័យក្នុងល្បឿន 106 ឬ 212 ទៅដល់ 424 Kbps (គីឡូបីត ក្នុងមួយវិនាទី)។បច្ចេកវិទ្យានេះ អាចដំណើរការជាមួយ device ដែលមិនត្រូវការថាមពលផ្គត់ផ្គង់ ដូចជា ឧបករណ៍សម្រាប់អានព័ត៌មានកាតរបស់អ្នកដំណើរ (travel card readers)។
NFC មានវិធី បី យ៉ាងក្នុងការប្រតិបត្តិការ រួមមាន៖
-
Peer-to-Peer Mode៖ ដែលអនុញ្ញាតឲ្យ smartphones ធ្វើការផ្លាស់ប្ដូរទិន្នន័យគ្នា ។
-
Read/Write Mode៖ Device ទាញយកទិន្នន័យ (active device) ធ្វើការទាញយកទិន្នន័យដែលត្រូវការ ពី device បញ្ចូនទិន្នន័យ (passive device) ។
-
Card Emulation Mode៖ ការប្រើប្រាស់ NFC-enabled device ដូចជា smartphone ជំនួស credit card ជាដើម ។