ខ្នើយទំនើបនេះមានឈ្មោះថា Glo Pillow ត្រូវ បានបំពាក់ភ្លើង LED ភ្លឺស្អាតព្រមទាំងបង្ហាញម៉ោងក្នុងទម្រង់ឌីជីថលងាយស្រួលអ្នកគេង ផ្ទៀងម៉ោងដើម្បីភ្ញាក់ព្រឹកឡើង។ គេអាចកំណត់មុខងារ Alarm On ឬ Off ដោយគ្រាន់តែផ្អៀងផ្អងខ្នើយជាការស្រេច។ ក្នុងការដាស់អ្នកគេងឱ្យភ្ញាក់យ៉ាងមានប្រសិទ្ធភាពរបស់វា គឺការប្រើពន្លឺ LED ចាំងភ្នែកដែលភ្លឺរយៈពេល ៤០នាទីជាប់មុនដល់ពេលម៉ោងកំណត់ឱ្យរោទ៍ ដែលមានសំឡេងស្រមុកល្មមឱ្យគេដឹងខ្លួនរហ័ស។
គំនិត ឌីហ្សាញបែបនេះគឺដោយយល់ថា ការប្រើប្រាស់សំឡេងរោទ៍ខ្លាំងៗពេក អាចទៅជាការរំខាន នាំឱ្យគេធុញថប់ រហូតចាប់ផ្ដើមថ្ងៃថ្មីមិនបានល្អ តែការដាស់ដោយពន្លឺ LED មុនសំឡេងរោទ៍ស្រមុកចេញពីខ្នើយអាចជាការល្អប្រសើរជាង។