ក្រុមហ៊ុន Apple កំពុងតេស្តសាកល្បងលើប្រព័ន្ធប្រតិបត្តិការ iOS 7.1.2

បើតាមពត៌មានដែលរាយការណ៍ដោយ MacRumorsក្រុមហ៊ុន Apple កំពុងតែ តេស្តសាកល្បងលើកំណែទំរង់ថ្មី iOS 7.1.2។ ប្រភពដដែលបានបន្តអោយដឹងថា iOS 7.1.2 ប្រហែលជា ចេញមកដើម្បីកែបញ្ហាធំ 2 គឺ ទីមួយ បញ្ហា ការភ្ជាប់ឯកសារតាម អីុម៉ែល ដោយមិនបាន ដាក់កូដ និងទីពីរ បញ្ហា ការផ្ញើសារ iMessage មិនសំរេច ទៅកាន់លេខ ដែលឈប់ប្រើ សេវា iMessage នេះ។

image
គួរបញ្ជាក់ផងដែរថា ការតេស្តនេះគឺជាការតេស្តសាកល្បងផ្ទៃក្នុង មុននឹងដាក់ជា Beta អោយ អ្នកអភិវឌ្ឍកម្មវិធី សាកល្បង ហើយទំនងជា ចេញមកមុន iOS 8 នាខែ មិថុនា ខាងមុខនេះ៕
ប្រភព: MacRumors

Leave a Reply

Your email address will not be published. Required fields are marked *