ព័ត៌មាន

Apple បង្ហាញរបៀបវារៈស​ម្រាប់កម្មវិធី WWDC 2014

កម្មវិធី WWDC នៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 2 ខែមិថុនា ខាងមុខនេះហើយ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Apple ក៏បានបង្ហាញនូវរបៀបវារៈដែលនឹងធ្វើនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ។

 image

កម្មវិធី WWDC 2014 នឹងធ្វើឡើងក្នុងរយៈពេល ១០ ទៅ ១២ ម៉ោង នេះបើតាមការរាយការណ៍ពី Moscone West ។ នៅក្នុងកម្មវិធីនេះ លោក Tim Cook ដែលជាប្រធានរបស់ក្រុមហ៊ុន Apple នឹងមានជំនួយការពីរនាក់គឺលោក Eddy Cue និងលោក Craig Federighi ។

អ្វីដែលគេរំពឹងទុកដែលនឹងបង្ហាញខ្លូននោះគឺប្រព័ន្ធប្រតិបត្តិការ OS X និង iOS 10:10 8 ត្រូវបានបំពាក់នូវកម្មវិធី HealthBook Exercise ធ្វើការពង្រឹងនៅលើ Maps និងបន្ថែមលក្ខណៈពិសេសនៅលើ iPad ផងដែរ ។

ខាងក្រោមនេះគឺជា Schedule របស់ក្រុមហ៊ុន Apple ដែលនឹងធ្វើ៖

 image

គួរបញ្ជាក់ផងដែរ ថ្មីៗនេះក្រុមហ៊ុន Apple ទើបតែទិញកាស Beats បានសម្រេចផងដែរ ។

ប្រភព៖ 9to5Mac