ព័ត៌មាន

ក្រុមហ៊ុន Apple អាប់ដេតកម្មវិធី WWDC សំរាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ

ក្រុមហ៊ុន Apple ថ្ងៃនេះ បានអាប់ដេតកម្មវិធី WWDC របស់ខ្លួននៅលើ App Store ហើយសំរាប់អ្នកដែលចូលរួមព្រឹត្តិការណ៍ WWDC 2014 ដែលប្រព្រឹត្តិទៅ នាអំឡុងថ្ងៃទី 2-6 ខែមិថុនា ឆ្នាំ 2014 នេះ។ កម្មវិធីថ្មីនេះក្រៅពីបង្ហាញពីរបៀបវារៈហើយមានបង្ហាញពីផែនទីព្រមទាំងអាចមើលវីដេអូពីព្រឹត្តិការណ៍ WWDC នេះផងដែរ។

image

ក្រុមហ៊ុន Apple នឹងប្រកាសពីប្រព័ន្ធប្រតិបត្កិការណ៍ថ្មី iOS 8 និង OS X 10.10 នាព្រឹកថ្ងៃច័ន្ទ ទី 2 រវាង ម៉ោង 10 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់។ ចំណែក ព័ត៌មានពីផលិតផលថ្មីផ្សេងទៀត ទាក់ទងនឹង iPhone, iPad ឬក៏ Mac ទំនងជាមិនត្រូវបានចាត់ចូលទៅក្នុងរបៀបវារៈនោះទេ។
កម្មវិធីនេះ អាចដោនឡូដ ដោយឥតគិតថ្លៃពី App Store: https://itunes.apple.com/app/id640199958?mt=8 ប៉ុន្តែ ត្រូវការប្រព័ន្ធ iOS 7.1 ឡើងទៅ៕
ប្រភព: App Store