ព័ត៌មាន

តើស្មាតហ្វូនiPhone 6 អេក្រង់ 4.7 អ៊ីងបង្ហាញ រូបភាព 1704×960 ភិចសែលមែនឬទេ?

នាពេលថ្មីៗនេះ ស្មាតហ្វូន iPhone 6 អេក្រង់ 4.7 អ៊ីងនឹងបង្ហាញរូបភាព 1704×960 ភិចសែលស្មើនឹង 1.5 ដងធំជាងទំហំបង្ហាញរូបភាព របស់ iPhone 5 ។

image

ប្រភពដដែលបានបន្តទៀតថា iPhone 6 អេក្រង់ 4.7 អ៊ីងនេះនឹងយក iPhone 5 ជា គំរូរមូលដ្ឋានដែលមានទំហំបង្ហាញរូបភាព 1136×640 ភិចសែល (ទំហំពង្រីកភិចសែល 2x) ហើយបើយើងយកទំហំនេះ ចែកជា 2 នោះលោកអ្នក នឹងបានទំហំ 568×320 ភិចសែល (ទំហំពង្រីកភិចសែល 1x) ។ បន្ទាប់មក យកទំហំនេះ គុណនឹង 3 នោះលោកអ្នក នឹងបានទំហំបង្ហាញរូបភាព 1704×960 ភិចសែល (ទំហំពង្រីកភិចសែល 3x) សំរាប់អេក្រង់ 4.7 អ៊ីងហើយថែមទាំងអាចរក្សាវិមាត្រ 16:9 WideScreen បានទៀតផង។

image

ការពង្រីកភិចសែល 3x នេះ នឹងធ្វើអោយរូបភាពក្រាហ្វិក និងអាយខនកាន់តែច្បាស់ឡើង ចំណែក អក្សរវិញក៏រឹតតែងាយស្រួលមើលផងដែរ នេះបើតាមការពង្រីករូបភាពសាកល្បងដោយសមាជិក MacRumor លោក pgiguere1៕

ប្រភព៖ MacRumor