ព័ត៌មាន

ម្ដង​នេះ​រាង S5 Active ច្បាស់​មែនទែន​ហើយ​

Smartphone ម៉ូដែល​ថ្មី​ចុង​ក្រោយ​មួយ​ទៀត​ដែល​នឹង​ជ្រក​ក្រោម​ឈ្មោះ Galaxy S5 គឺ Galaxy S5 Active នោះ​ថ្ងៃ​នេះ​ចេញ​រូបរាង​ច្បាស់​ការណ៍​ហើយនៅ​លើ​គេហទំព័រ​អន្តរជាតិ​ធំៗ​។ ចាំ​មើល​តើ​ខុស​គ្នា​អី​ខ្លះ​នឹង Galaxy S5?

image 

សង្កេត​លើ​រូបរាង GS5 Active គឺ​មិន​ដូច Galaxy S5 ទាំងស្រុង​ឡើយ ជាក់ស្ដែង​នៅ​ផ្នែក​ខាង​ក្រោម​អេក្រង់​ឃើញ​មាន​បំពាក់​ប៊ូតុង​ផុស​ចំនួន៣ ខណៈ​ដែល GS5 ពុំ​មាន គឺ​ប្រើ​តែ​នៅ​លើ​អេក្រង់ touchscreen ប៉ុណ្ណោះ។ តែ​បើ​ធៀប​នឹង Galaxy S4 Active គឺ​ស្រដៀង​គ្នា​ព្រោះ​បាន​បំពាក់​ប៊ូតុង​ផុស​ដូច​គ្នា។ នៅ​ខុស​រាងរៅ​ខ្លះ​ពី Galaxy S5 ត្រង់​ជ្រុង​កែង ដែល GS5 Active មាន​រាង​កាត់​កែង។