ព័ត៌មាន

ក្រុមហ៊ុន Apple មានគម្រោងចេញ iMac ស៊េរីថ្មីនាពេលឆាប់នេះ

ការបញ្ជូនទំនិញរបស់ផលិតផល iMac  មានភាពរហ័សរហួនជាងមុនពី​៣ ទៅ ៥ដងបើប្រៀបធៀបទៅពីកាលមុន ។​ លើសពីនេះទៅទៀត លេចលឺដំណឹងថាក្រុមហ៊ុន​ Apple នឹងចេញលក់ iMac ស៊េរីថ្មីដែលមានតម្លៃថោកជាងមុន នៅសន្និសិទ្ធប្រចាំឆ្នាំ Worldwide Developers Conference។ យោងទៅតាមការរាយការណ៍របស់ AppleInsider រាល់ការចេញផលិតផលរបស់ iMac នៅលើទីផ្សារ មានដំណើរការយូរជាងការចេញលក់នៅលើទីផ្សារ​Online ហើយការបញ្ជូនផលិតផលiMac ត្រូវចំណាយពេល២៤​ម៉ោង។

image

ប្រភព AppleInsider បានបន្ថែមទៀតថា​ ការជញ្ជូនទំនិញរបស់iMac មានភាពយឺតយ៉ាវដោយសារតែដៃគូលក់ផលិតផលបន្តរដូចជា​ ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន MacMall មានភាពយឺតយូរ។​ ប៉ុន្តែក្រុមហ៊ុនមិនដាក់បន្ទុកទៅលើដៃគូចែកចាយដូចជាក្រុមហ៊ុន Best Buy និង ក្រុមហ៊ុន B&H ទាំងស្រុងទេ។

ការផ្គត់ផ្គង់ផលិតមិនបានទាន់ពេលវេលា ​បណ្តាលឲ្យមានពាក្យរិះគន់ពីក្រុម KGI Securities ដោយអ្នកវិភាគMing-Chi Kuo ដែលអះអាងថា ក្រុមហ៊ុន Appleកំពុងតែមានគំរោងដាក់លក់ផលិត iMac ដែលមានតម្លៃថោកជាងមុននៅត្រីមាសទី២​នេះ ដើម្បីប្រកួតប្រជែងទីផ្សារជាមួយ Destop របស់ក្រុមហ៊ុន HP និងក្រុមហ៊ុន Lenovo។

ប្រសិនបើក្រុមហ៊ុន Apple ប្រកាសថាiMacថ្មីមានតម្លៃថោកជាងមុន នេះសបញ្ជាក់ថា​ ការផ្គត់ផ្គង់របស់iMac បានថយចុះ។

ប្រភពៈ Ben Zigterman