ថ្មីៗនេះ ក្រុមហ៊ុន Microsoft មានមោទនភាពណាស់ដែលបានចេញលក់ទូរស័ព្ទស្មាតហ្វូន Android ស៊េរីថ្មីរបស់ខ្លួននៅលើទៅផ្សារ។ ស្មាតហ្វូន Android Nokia ស៊េរីថ្មីនេះ មានទំហំ 4.3 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 480×800 ភិចសែល ព្រមទាំងមានកាមេរ៉ាខាងក្រោយទំហំ 5 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខ 0.3 មេហ្គាភិចសែល មានខួរក្បាលដែលល្បឿន1.2 GHz ភ្ជាប់ជាមួយអង្គចងចាំទំហំ 1GB និងមេម៉ូរី (Storage) ទំហំ 4 GB ។
នាពេលបច្ចុប្បន្ន Nokia X គឺជាទូរស័ព្ទស្មាតហ្វូត ដែលដំណើរការក្នុងល្បឿន1GHz មានទំហំអេក្រង់ 4 អ៊ីងកម្រិត WVGA មានអង្គចងចាំ 512MB និងមេម៉ូរី (Storage) ទំហំ 4GB មានបំពាក់កាមេរ៉ា ទំហំ 5 មេហ្គាភិចសែល និងមានថ្មដែលមានកម្លាំងថាមពល1500 mAh។ លើសពីនេះទៀត Nokia X2 មានលក្ខណៈពិសេសរបស់ទូរស័ព្ទនេះប្រហាក់ប្រហែលនឹងទូរស័ព្ទNokia Xដែរ ប៉ុន្តែNokia X2 មានល្បឿនលឿនជាង និងRAM ធំជាងNokia X។
ប្រភពៈ Brad Reed