ព័ត៌មាន

Circle Case ដ៏អស្ចារ្យរបស់ LG

នាពេលថ្មីៗនេះក្រុមហ៊ុន LG បានដាក់បង្ហាញនូវផលិតផលបច្ចេកវិទ្យាថ្មីមួយឈ្មោះ QuickCircle។វាជា ស្រោមទូរស័ព្ទដ៏ស្រស់ស្អាត គួរឲទាក់ទាញ និង សាកសមបំផុតសម្រាប់មនុស្សសម័យថ្មី។ មិនត្រឹមតែវា ប្រើបានជាមួយនិងទូរស័ព្ទម៉ូដែលLGប៉ុណ្ណោះទេវាក៏អាចប្រើជាមួយនិងម៉ូដែល Sumsung និង HTCផងដែរ។

image

ស្រោមទូរស័ព្ទដ៏ឆ្លាតវៃមួយនេះអាចអោយសញ្ញាអ្នកប្រើប្រាស់ដឹងដោយមិនចាំបាច់បើកវា។ ម្យ៉ាងទៀត វាក៏មានកន្លែងសម្រាប់បង្ហាញម៉ោង កាលបរិច្ឆេទ អាចគ្រប់គ្រងតន្រ្តី ធ្វើការខល រឺក៏ផ្ញើរសារបានទៀតផង។ បន្ថែមទៅ ទៀតនោះយើងក៏អាចថតរូបភាពបានដោយមិនចាំបាច់បិទរឺ បើកស្រោមទូរស័ព្ទនោះទេ។ ហើយក្រុមហ៊ុន LG គ្រោងនិងបន្ថែមមុខងារមួយចំនួនទៀត ដើម្បីអោយស្រោមទូរស័ព្ទនេះអាចដំណើរការជាមួយនិងកម្មវិធី ដ៏ទៃទៀតបាន។

ប្រភព៖ digitaltrends