Apple កំពុងតេស្ត iPhone អេក្រង់ 4 អ៊ីងដែលអាចភ្ជាប់សម្បក 8 អ៊ីងក្លាយជា iPad mini

ក្រុមហ៊ុន Apple កំពុងធ្វើការ តេស្ត ផលិតផល សាកល្បង មួយចំនួន ទាក់ទងនឹង iPhone/iPad របស់ខ្លួន ហើយក្នុងនោះ គឺមាន iPhone អេក្រង់ 4 អ៊ីងដែលអាចភ្ជាប់វាទៅនឹង សម្បក 8 អ៊ីងដើម្បីប្រែក្លាយវា ជា iPad mini លក្ខណៈស្រដៀងនឹង Asus PadFone ដែរនេះបើតាម អ្នកវិភាគ Jefferies លោក Petter Misek។
image
Misek ថា គាត់ ទទួលព័ត៌មាននេះ ពី អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ អោយ Apple នៅអាស៊ី។ ក្រៅពីនេះ Apple ក៏កំពុងតេស្តសាកល្បង ម៉ូដែលផ្សេងៗដែរ ដែលរួមមាន iPhone អេក្រង់ 5.5 អ៊ីងជាមួយភាពហ្មត់ 660ppi, ទូរទស្សន៍ iTV 4K ដែលអាច បញ្ជារដោយប្រើ កាយវិការ និងសម្លេង, ម៉ាសីុន MacBook Air ដើរដោយ បន្ទៈឈីប A8 និង នាឡិកាឆ្លាតវៃ អេក្រង់កោង ដែលផ្តោតសំខាន់លើ មុខងារជីវសាស្ត្រ។

Misek បន្តទៀតថា នាឡិកាឆ្លាតវៃ បានធ្វើរួចរាល់ហើយ ហើយកំពុងត្រៀមខ្លួន ចូលចង្វាក់ផលិតកម្ម។ Apple អាចនឹង ប្រកាសពី វា នាពាក់កណ្តាលខែ កក្កដា ខាងមុខនេះ៕
ប្រភព: MacRumors

Leave a Reply

Your email address will not be published. Required fields are marked *