ព័ត៌មាន

Apple ស្នើរអោយ មានការកាត់ក្តីជាមួយ Samsung ឡើងវិញ

នៅក្នុងបណ្តឹងតង់ទី 2 រវាង Apple និង Samsung ក្រុមហ៊ុន Apple បានឈ្នះក្តីជាមួយទឹកប្រាក់សំណងតែ $120 លានដុល្លារជាចំនួនមួយដ៏តិចតួចបើធៀបនឹងការទាមទារសំណង $2 ពាន់លានដុល្លាររបស់ខ្លួន។ ទំនងជាមិនសុខចិត្ត ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានស្នើរសុំ ការកាត់ក្តីឡើងវិញ ព្រមទាំងទាមទារអោយមានការឃាត់ឃាំងការលក់ផលិតផល Samsung ណា ដែលបានរកឃើញថា បានល្មើសនឹងប៉ាតង់បច្ចេកវិទ្យារបស់ Apple ដែលរួមមាន មុខងារ “អូសដើម្បីបើកសោរអេក្រង់” និង “បច្ចេកវិទ្យាប្រតិកម្មតបនឹងទិន្នន័យដែលស្គាល់”។

image
ផលិតផលល្បីៗរបស់ Samsung ដែលជាប់ ក្នុងការស្នើរអោយឃាត់ការលក់នៅអាមេរិក នេះ មានដូចជា Galaxy Nexus និង Galaxy S II ដែលជា ម៉ូដែលចាស់ ហើយ Apple ក៏បានស្នើរ ឃាត់ការលក់ ផលិតផល ជំនាន់ក្រោយរបស់ Samsung ណា ដែល មានល្មើស ប៉ាតង់របស់ខ្លួន ផងដែរ។

បើតាម លោក Florian Mueller អ្នកនិពន្ធរបស់ FOSSPatents បានអោយដឹងថា Apple បានលើកឡើងថខ្លួនទទួលរងនូវការខាតបង់ដែលមិនអាចជួសជុលបានពីការលួចចម្លងស្នាដៃនេះ បើសិនជាការស្នើរឃាត់ការលក់មិនបានសំរេច។ ប៉ុន្តែបើតាមប្រវត្តិក្រុមហ៊ុននេះមិនសូវមាន សំណាងទេក្នុងការទាមទារឲ្យមានការឃាត់ឃាំងការលក់ផលិតផល Samsung នៅអាមេរិក៕
ប្រភព: AppleInsider