ព័ត៌មាន

ពាក្យចាចាមអារាមថាLG G WatchនិងមានSIM Card Slot

នាពេលថ្មីៗនេះក្រុមហ៊ុន LG គ្រោងនិងដាក់បង្ហាញផលិតផលនាឡិការម៉ាក LG G Watch ជា ផ្លូវការនៅក្នុងព្រឹត្តិការណ៍សន្និសិទ LG G3 របស់ខ្លូននៅថ្ងៃស្អែកនេះហើយផលិតផលថ្មីនេះ និងដាក់លក់នៅលើទីផ្សារនៅខែក្រោយ។ LG G Watch ទំនងជាភ្ជាប់មកជាមួយនិងរន្ធស៊ីម កាតដែលអាចធ្វើការខល ផ្ញើរសា ឆ្លើយអ៊ីមែល ហើយនិងការងារផ្សេងទៀត ដោយមិនចាំបាច់ភ្ជាប់ជាមួយនិងស្មាតហ្វូនAndroid និង Tablet។image

តាមពាក្យចចាមអារាម ដែលនិយាយតៗគ្នាពីក្រុមហ៊ុនSamsungបានអោយដឹងដែរថាLG G Watch ក៏មានសមត្ថភា ពដូចទៅនិង Samsung Gear Soloដែរ។

យោងទៅតាមរបាយការណ៍ថ្មីមួយពីប្រព័ន្ធផ្សព្វផ្សាយប្រទេសកូរ៉េបានឲ្យដឹងថាSmart Watchរបស់ក្រុមហ៊ុនLG និងភ្ជាប់មកជាមួយ USIM (Universal Subscriber Identity Module)ហើយឧបករណ៍៍នេះនិងដំណើរការជាមួយស្មាតហ្វូន LG U+ក្នុងប្រទេសកូរ៉េខាងត្បូង

image

 ខាង​ក្រោម​នេះ​ជា​លក្ខណៈ​សម្បត្តិ​របស់ LG G Watch​ ៖

– អេក្រង់ 1.65 អ៊ីង ជាមួយ​ resolution 280 x 280
– CPU ប្រភេទ quad-core ឈ្មោះ Snapdragon 800
– អង្គ​ចងចាំទំហំ 512MB
– ​ម៉េមូរីជាប់​ម៉ាស៊ីន 4GB

ប្រភព៖ Gforgames