ព័ត៌មាន

Video បង្ហាញអំពីកម្មវិធី Microsoft Skype Translator

 នៅក្នុងសប្តាហ៍នេះក្រុមហ៊ុន Microsoft បានបង្ហាញវីដេអូពីកម្មវិធី Skype Translator នៅឯសន្និសិទCode Conferenceដែលកម្មវិធីមួយនេះត្រូវបានឌីស្សាញឡើងដើម្បីអោយអ្នក ប្រើប្រាស់អាចធ្វើការនិយាយសន្ទនាគ្នាក្នុងភាសាផ្សេងគ្នាក្នុងពេលតែមួយ​ ដោយប្រើសេវា Skype។

image

តែកម្មវិធីថ្មីនេះ(Skype Translator)មិនទាន់បានដាក់បង្ហាញជាសាធារណះនៅឡើយទេ។ ហើយក្រុមហ៊ុនMicrosoftក៏បានពន្យល់ដែរថាជំនាន់beta និងអាចប្រើប្រាស់បានសម្រាប់ អ្នកប្រើប្រាស់Window 8មុនចុងឆ្នាំ2014នេះ។

ខាងក្រោមនេះគឺជាLinkវីដេអូដែលបង្ហាយអំពីការប្រើប្រាស់របស់កម្មវិធី Skype Translator។


“លោក Peter Leeដែលជាអ្នកស្រាវជ្រាវVPរបស់ក្រុមហ៊ុនMicrosoft បានអោយដឹងថា

កម្មវិធី Skype Translatorគឺកំពុងតែធ្វើការក្រុមអ្នកអភិវឌ្ឍន៍ដោយមានការសហការដោយក្រុមហ៊ុន Skype និង Microsoft Research teamsហើយនិងបញ្ចូល សម្លេងនិងបច្ចេកវិទ្យាទៅក្នុងMicrosoft Translator ហើយប្រព័ន្ធសម្គាល់សម្លេងនិងអាចធ្វើការបកប្រែពេលភ្លាមៗក្នុងពេលសន្ទនា។, យើងអាចធ្វើការសន្ទនាកាន់តែជិតស្និតរវាងភាសាខុសគ្នាតាមរយះកម្មវិធី Skype Translator។”វាជាវេទមន្តពិត”នេះជាសម្តីរបស់លោក Lee។ដើម្បីដឹងអោយច្បាស់ពីពត៌មានពីSkype Translate សូមទៅកាន់គេហទំព័រ Microsoft Website។

ប្រភព: Liliputing : Recode