ព័ត៌មាន

Samsung Galaxy W 7 Inch Smartphone ត្រូវបាន​ប្រកាស

image

នាពេល​កន្លងមកនេះ​មាន​ពាក្យ​ច​ចា​អារាម​និយាយតៗគ្នា​ថា​ក្រុមហ៊ុន​Samsungនិង​បង្ហាញ​ចេញ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ដែលមាន​ទំហំ​អេក្រង់7អ៊ីង​ហើយ​ទូរ​សព្ទ​នេះ​ត្រូវបាន​គេ​ហៅថា​Samsung Galaxy Mega ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ​ស្រាប់តែ​ក្រុមហ៊ុន​Samsungប្រកាស​ឈ្មោះ​ថ្មី​ថា Samsung Galaxy Wទៅវិញ។ទូរ​សព្ទ​ម៉ូ​ដែល​នេះ​បាន​បំពាក់​មកជា​មួយ​អេក្រង់​ទំហំ7អ៊ីង​ប្រភេទ​HD និងresolution1280 x 720ភិ​ច​ស៊ែ​ល និង ភ្ជាប់​មកជា​មួយ​ខួរក្បាល​ប្រភេទ quad core processorជាមួយនិង clock speed1.2Ghz។មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏មាន​លក្ខ​ណះ​ពិសេស​ជាច្រើន​ទៀត​ដូចជា​RAMទំហំ1.5GB និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​16GB ហើយ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.3។ បន្ថែម​ទៅទៀត​នោះ Samsung Galaxy Wបាន​បំពាក់​នូវ​កា​ម៉េ​រា​មុខ​ទំហំ2 មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​កា​ម៉េ​រា​ក្រោយ​ទំហំ8 មេ​ហ្កា​ភិ​ច​ស៊ែ​ល។ហើយ​វ​មាន​បី​ពណ៌​សម្រាប់​ជ្រើសរើស​ដូចជា​ក្រហម ស និង ខ្មៅ។ ក្រុមហ៊ុន​Samsungនិង​ដាក់លក់​ទូរ​សព្ទ​ម៉ូ​ដែល​នេះ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ក្នុងតម្លៃ​លក់រាយ499,400 wonប្រហែលជា$490៕

ប្រភព:  Sammyhub