ព័ត៌មាន

ប្រព័ន្ធ​ប្រតិបត្តិការiOS 8 Mobileរបស់​ក្រុមហ៊ុន​Apple បានបង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍WWDC 2014

image

អំឡុងពេល​ព្រឹត្តិការណ៍​សង្គម​ដ៏​ធំ​របស់​ក្រុមហ៊ុន​Appleបាន​ប្រព្រឹត្តទៅ​កាលពី​ម្សិលមិញ ក្រុមហ៊ុន​Appleបានដាក់​បង្ហាញ​ប្រព័ន្ធ​ប្រតិបត្តិការ Apple iOS 8 mobile operating systemដ៏​ថ្មី​ដែល​ខ្លូន​ទើបតែ​បាន​បង្កើតឡើង។ប្រព័ន្ធ​ប្រតិបត្តិការiOS8 នេះ​បានរួម​បញ្ចូល​នូវ​លក្ខ​ណះ​ពិសេស​ជាច្រើន​ដែល​ខុសប្លែក​ពី​ជំនាន់​មុន។ដូចជា​វា​អនុ​ញ្ញា​ត្តិ​អោយ​អ្នកប្រើប្រាស់មាន​ភាពងាយស្រួល​ក្នុងការ​ផ្ញើរ​សារ​និង​ភ្ជាប់​មកជា​មួយ​new Safari layoutដែល​វា​មាន​ស្រាប់​នៅលើ​ទូរស័ព្ទ​IPhoneជាមួយនិងios7និង​iPad ដែល​layout ប្រភេទ​នេះ​និង​បង្ហាញ​ចំ​នង់​ចំនូលចិត្ត​ហើយ​វា​ត្រូវបាន​គេ​ប្រើ​ជាមួយនិង​ការបង្ហាញ​web pages។លក្ខ​ណះ​ថ្មី​ផ្សេងទៀត​របស់ios8គឺ​វា​មាន​សមត្ថភាព​ទាញ លុប​ឫ​flag email message នៅលើ​IPad និង​អាច​លាក់​សារ​ដោយ​ការ​ទាញ​យ៉ាង​លឿន(Quick Swipe)ទៅ​ក្រោម​ដើម្បី​ទុកជា​សារ​ពង្រាង(draft)។ហើយ​យើង​ក៏​អាច​sort សារ​ដោយផ្ទាល់​ពី​home screen នៅលើ​iPhone និង​iPad បានដែរ។ក្រៅពីនេះ​លក្ខ​ណះ​ពិសេស​ថ្មី​ផ្សេងទៀត​ដែល​ក្រុមហ៊ុន​Appleបានដាក់​បង្ហាញ​កាលពី​ម្សិលមិញ​គឺ​third party apps និង​Appleដែល​ផ្តល់​ការ​ដំណើរការ​លឿន​ទៅកាន់​Contact របស់​អ្នក​ជាមួយនិង​double tap លើ​home button ហើយ​ទាំងអស់នេះ​ក៏ត្រូវ​បានដាក់​ជាមួយនិង updated iPad email system ។ក្រុមហ៊ុន​Apple បាន​បន្ថែម​ភាពងាយស្រួល​ដោយ​បន្ថែម​ព្រឹត្តិការណ៍(event)ទៅក្នុង​ប្រតិទិន​របស់​អ្នក​នៅពេល​ព្រឹត្តិការណ៍​នោះ​ត្រូវបាន​បន្ថែម។ចំពោះ​Flagging វិញ​ក៏​ត្រូវបាន​គេ​ដាក់​ដំណើរការ​លើ​iPadដែរ ដែលមាន​សមត្ថភាព​លុប​សារបាន​យ៉ាង​លឿន​ដោយ​ប្រើ quick swipe។Spotlight ក៏បាន​គេ​Update និង​ធ្វើ​ការណែនាំ​ក្តារ​ចុច​ប្រភេទ​ថ្មី​ប្រភេទ​Quick Type ដែល​ផ្តល់នូវ​ដំណើរការ​ស្រូល​សម្រាប់ special characters។មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏មាន​លក្ខ​ណះពិសេសៗជាច្រើន​ផ្សេងទៀត​ដែល​បំពាក់​មក​ជាមួយនិង iOS 8។

ប្រភព:  Apple