ព័ត៌មាន

អ្នកអាចកម្មង់ទិញទូរស័ព្ទMozilla Flame Firefox OS Reference នៅពេលឥឡូវនេះ

ទូរស័ព្ទម៉ាក Flame គឺជាទូរស័ព្ទស៊េរីថ្មីដែលបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Firefox OS 1.3 និងលក្ខណៈពិសេសរបស់វាគឺ មានទំហំអេក្រង់ 4.5 inch FWVGA ជាមួយResolution 854×480 pixels មានបំពាក់ប្រព័ន្ធភ្លើង Dual Core Qualcomm Snapdragon MSM8210 ដំណើរការក្នុងល្បឿន 1.2GHz ។

image

មានលក្ខណៈសំគាល់ផ្សេងទៀតនៅលើ ទូរស័ព្ទ Mozilla Frame  មានសមត្ថភាពស្តុកបានដល់ទៅ 8GB និងមានRAM ទំហំពី 256MB ទៅ1GB ព្រមទាំងមានCameraដែលអាចថតបានទាំងមុខនិងក្រោយ។

នៅផ្នែកខាងមុខរបស់ទូរស័ព្ទ Flame មានកាមេរ៉ាទំហំ 2 megapixel នៅខាងក្រោយមានកាមេរ៉ា ទំហំ5 megapixel មានFlash  និង Auto Focus និងមានHandset A-GPS និង NFC។

ទូរស័ព្ទម៉ាក Mozilla Flame មានផតសំរាប់ដាក់SIM មានថ្មដែលមានកម្លាំងថាមពល 1800 mAh មាន Bluetooth 3.0 និង ផតUSB (microUSB port) ថែមទាំងមានWiFi (802.11 b/g/n WiFi) ។

(ប្រភពៈ Mozilla, TechCrunch)