ព័ត៌មាន

LG G3លក់ដាច់​ជាង​Samsung Galaxy S5ក្នុងប្រទេស​កូ​រ៉េខាងត្បូង

image

កាលពី​ខែ​មុននេះ​ក្រុមហ៊ុន​LGបាន​ដាក់លក់​ផលិតផល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល LG G3ហើយ​នាពេលថ្មីៗស្រាប់​តែមាន របាយការណ៍​ថ្មី​មួយ​បានអោយដឹងថា​ទួ​រ​ស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​LG G3របស់​ក្រុមហ៊ុន​LGបាន​លក់ដាច់​ច្រើនជាង​ទួ​រ​ស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​Samsung ម៉ូ​ដែល Samsung Galaxy S5នៅ​ប្រទេស​កូរ៉េ​ខាង​ត្បួ​ង។ខ​ណះ​ដែល​Samsung Galaxy S5លក់ដាច់​ក្នុង​ចំនួន​ចាប់ពី7,000 ទៅដល់8,000គ្រឿងក្នុង​រយះពេល​មួយថ្ងៃ LG G3បាន​លក់ដាច់​លើស Samsung Galaxy S5រហូតដល់​ទៅ​បី​ដង។យោងទៅតាម​ប្រព័ន្ធ​ពត៌មាន​ET Newsបានអោយដឹងថា​ចាប់​តាំង​LG បាន​ដាក់លក់​ផលិតផល​LG G3នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​មក​ខ្លូន​អាច​លក់​ចេញ​បាន​ទៅដល់​ចំនួន 25,000ទៅ30,000គ្រឿង​ជា​រៀងរាល់ថ្ងៃ​ឯណោះ។

ទាំង​ម៉ូ​ដែល Samsung Galaxy S5និង LG G3គឺមាន​លក្ខ​ណះ​ពិសេស​ប្រហាក់ប្រហែលគ្នា គ្រាន់តែ​ម៉ូ​ដែល LG G3 ភ្ជាប់​មក​ជាមួយនិង​អេក្រង់​ក​ម្រឹត​ភ្លឺ​ច្បាស់ resolution QHD displayខ្ពស់​តែប៉ុណ្ណោះ ដែលជា​មួល​ហេតុ​ធ្វើអោយ​ខ្លួន​លក់ដាច់​ច្រើនជាង។

ផងដែរ​ក៏មាន​ពាក្យ​ច​ចា​អារាម​និយាយតៗគ្នា​អំពី​ជំនាន់​ថ្មី​របស់​គឺ LG G3 Miini ដែល​អាចជួយ​អោយ​ក្រុមហ៊ុន​បង្កើន​ការលក់​របស់ខ្លួន បើទោះបីជា​ផលិតផល​នូវ​មិនទាន់​ដាក់​ចេញលក់​ក៏ដោយ។

 ប្រភព: ET NewsPhone Arena