ព័ត៌មាន

Nokia 225បានដាក់លក់ក្នុងប្រទេស​ឥណ្ឌា​ហើយ

image

យើង​ធ្លាប់តែ​ដឹង​ពី​ពត៌មាន​ដែល​ទាក់ទង​និង​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ចុច​អេក្រង់(Touch Screen Smart Phone) ដែលជា​បច្ចេកវិទ្យា​ទំនើប អាចធ្វើ​ការងារ​បាន​ច្រើន​និង​មាន​កម្មវិធី​សម្បួរ​បែប។ថ្វីត្បិតតែ​វា​មាន​ផលប្រយោជន៍​ដ៏​លើសលប់​មែន ប៉ុន្តែ​តម្លៃ​វា​ក៏​ថ្លៃ​ដែរ។ស្របពេល​ជាមួយគ្នានេះដែរ​ក្រុមហ៊ុន​Microsoftក៏បាន​ដាក់​បង្ហាញ​ផលិតផល​ទូរស័ព្ទ​Nokiaម៉ូ​ដែល Nokia 225នៅ​ក្នង​ប្រទេស​ឥណ្ឌា​ដែល​វា​មាន​លក្ខ​ណះ​សម្បត្តិ​ធន ងាយ​ស្រូល​កាន់ ដាក់​ក្នុង​ហោប៉ៅ ហើយ​ជាពិសេស​ទៅទៀត​នោះ​វា​មានតម្លៃ​សមរម្យ​ត្រឹមតែ Rs 3329 ប្រហែល56.110ដុល្លា​ប៉ុណ្ណោះ​ដែល​សាក​សម​ចំពោះ​មនុស្ស​គ្រប់​ស្រទាប់​វ​ណ្ណះ។

លក្ខ​ណះ​សម្បត្តិ​របស់ Nokia 225រួមមាន:

– អេក្រង់​ទំហំ2.8-inch display

-កាមេរ៉ា​ក្រោយ​ទំហំ 2 មេ​ហ្កា​ភិ​ច​ស៊ែ​ល

-រយះពេល​Playតន្ត្រី​បាន​ដល់51ម៉ោង-អាច​Shareរូបភាព​តាមរយះ​Twitter, Facebook, Bluetoothនិង​ភ្ជាប់​មក​ជាមួយនិង Facebook, Twitter apps built-in

-Gameloft store

-មាន​games ចំនួន5ស្រាប់​នៅក្នុង​ទូរស័ព្ទ

– វិទ្យុ FMនិង MP3

-អាចដាក់​ម៉េ​មូ​រី Micro SD cardរហូតដល់​32GB

-ភ្ជាប់​មកជា​មួយ​កម្មវិធី splash និង dust-proof keymatដែល​អាច​សម្អាត​Systemបាន​យ៉ាង​ងាយស្រួល និង​មាន​លក្ខ​ណះ​ពិសេស​ជាច្រើន​ទៀត៕

 

ប្រភព: firstpost