ក្រុមហ៊ុនMicromaxគ្រោងដាក់បង្ហាញទូរស័ព្ទស្មាតហ្វូនជំនាន់ Windows Phone 8.1នៅក្នុងប្រទេសឥណ្ឌា។ទូរស័ព្ទទាន់សម័យមួយនេះបានបំពាក់មកជាមួយនិងអេក្រង់ប្រភេទTouchsreenទំហំ5.0អ៊ីញដែលមានកម្រឹតភាពច្បាស់1080p Full HD និងCPUប្រភេទ quad-core Qualcomm Snapdragon 800។ចំណែកឯRAMទំហំ2GB,ម៉េម៉ូរីជាប់ម៉ាស៊ីនទំហំ16GB, microSD card slot (រហូតដល់ 64GB),កាមេរ៉ាមុខទំហំ5MP,កាមេរ៉ាក្រោយទំហំ13MP, LED flash និង Full HD video capture។ក្រៅពីនេះថ្មរបស់វាមានថាមពលរហូតដល់2600mAhហើយម៉ូដែលនេះដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 OS។ទូរស័ព្ទស្មាតហ្វូនមួយនេះគ្រោងនិងដាក់លក់នៅប្រទេសឥណ្ឌានៅក្នុងខែកក្កដាក្នុងតម្លៃប្រហែលជា Rs 25,000និងប្រទេសដទៃទៀតក្នុងតម្លៃប្រហែលជា$425។
ប្រភព:Techfresh