ព័ត៌មាន

មាន​វីដេអូ​បង្ហាញ​ពី​Sony Xperia T3

image

កាលពីពេលថ្មីៗនេះ​ក្រុមហ៊ុន​Sonyបានប្រកាស់​ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ​របស់​ខ្លូន​ម៉ូ​ដែលSony Xperia T3។ហើយ​ឥឡូវនេះ​ស្រាប់​តែមាន​វីដេអូ​មួយ​បានបង្ហាញ​ពី​សកម្មភាពរបស់វា។​វីដេអូ​ខាងក្រោម​នេះ​និង​បង្ហាញ​ពី​ការ​រចនា​ដ៏​ស្រស់ស្អាត ក៏ដូចជា​ទំហំ​សមល្មម​បើ​ប្រៀបធៀប​ទៅ​និង​ផលិតផល​ដទៃ។ម៉ូ​ដែល Xperia T3នេះ​គឺ​ត្រូវបាន​គេ​រចនា​ឡើង​ដោយ​បច្ចេកវិទ្យា​ទំនើប​ដោយ​ភ្ជាប់​មកជា​មួយ​ទំហំ​អេក្រង់ 5.3អ៊ីង​ជាមួយនិង​ក​ម្រឹត​ភាពច្បាស់​ខ្ពស់ 1280 x 720 ភិ​ច​ស៊ែ​ល។បន្ថែម​ទៅទៀត​នោះ​វា​បំពាក់​មកជា​មួយ​ខួរក្បាល​ប្រភេទquad core Qualcomm Snapdragon ដែលមាន​ល្បឿន 1.4GHz និង​អង្គ​ចងចាំ​ទំហំ 1GB ។

 ចំណែកឯ​ម៉េ​មូ​រី​វិញ​មាន​ទំហំ 8GBជាប់​និង​ម៉ាស៊ីន​ហើយក៏​អាច​បន្ថែម microSD រហូតដល់​ទំហំ​32GB។បន្ថែម​ទៅទៀត​នោះ​ទូរស័ព្ទ​ក៏មាន​កាមេរ៉ា​មុខ​និង​ក្រោយ​ដែល​ខាងមុខ​មាន​ទំហំ​720p capable 1.1 និង​ខាងក្រោយ​មាន​ទំហំ8 ម៉េ​ហ្កា​ភិ​ច​ស៊ែ​ល​ដែលមាន​លក្ខ​ណះ Sony Exmor RS sensor, 8x digital zoom, image stabilization និង HDR។ New Xperia T3 និង​ដាក់លក់​នៅ​អឺរ៉ុប​នៅ​ខែ​ក្រោយនេះ​ប៉ុន្តែ​មិនទាន់មាន​ពត៌មាន​ច្បាស់លាស់​ពី​តម្លៃ​លក់រាយ​នោះទេ។

ប្រភព:  Mobile Review  (Russian),  Xperia Blog