ព័ត៌មាន

មាន​វីដេអូ​បង្ហាញ​ពីSamsung Z និង Tizen UI

image

ថ្មីៗនេះ​ក្រុមហ៊ុន​Samsungបានប្រកាស់​ពី​ប្រព័ន្ធ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្មី​ដំបូង​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Tizenម៉ូ​ដែល  Samsung Z ហើយ​ឥឡូវនេះ​មាន​វីដេអូ​ចំនួន​ពីរ​ដែល​បង្ហាញ​ពី Samsung Zនិង Tizen UI។ម៉ូ​ដែល  Samsung Z នេះ​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ4.8 អ៊ីង​ក​ម្រឹត HD និងresolution1280 x 720ភិ​ច​ស៊ែ​ល។

ក្រៅពីនេះ​ទៅទៀត​វា​បាន​ភ្ជាប់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ quad coreល្បឿន 2.3GHz។ម្យ៉ាងវិញទៀត​នោះ​វា​ក៏មាន​លក្ខ​ណះ​ពិសេស​ជាច្រើន​ទៀត​ដូចជា​វា​មាន​អង្គ​ចងចាំ​ទំហំ​2GB ម៉េ​មូ​រី​ជាប់​ម៉ាស៊ីន​ទំហំ​16GB និង​មាន​រន្ធ microSD card ដែល​អាច​បន្ថែម​រហូត​ដល់​ទំហំ​64GB ។ហើយ​ម៉ូ​ដែល Samsung Z ផងដែរ​ក៏មាន​កាមេរ៉ា​មុខ​ទំហំ2.1 megapixel និង​កាមេរ៉ា​ក្រោយ​ទំហំ8 megapixel។មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​បាន​បំពាក់​មក​ជាមួយនិង​4G LTE, WiFi, Bluetooth, NFC, an IR remote and USB 2.0។ Samsung Z និង​ដំណើរការ​ជាមួយនិង​ប្រព័ន្ធ Tizen 2.2.1។ផងដែរ​វា​ក៏បាន​ភ្ជាប់​មក​ជាមួយនិង Samsung S Health 3.0,ultra power saving mode, និង fingerprint sensor។វីដេអូ​ខាងក្រោម​និង​ពី​user interfaceនៃ​ប្រព័ន្ធ​ប្រតិបត្តិការ​Tizenរបស់​ក្រុមហ៊ុន​Samsung។

ប្រភព:  The Handheld Blog ,  Sammobile