ព័ត៌មាន

Samsung Galaxy Tab s និងដាក់បង្ហាញក្នុង​ថ្ងៃទី13ខែមិថុនា​នេះ

image

កាលពីថ្មីៗនេះ​មាន​ដំណឹង​លេច​លឺថា​Samsung Galaxy Tab S tablet និង​ត្រូវបានដាក់បង្ហាញ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយនេះ​ដែលត្រូវ​និង​ថ្ងៃទី13ខែមិថុនា ដែល​ស្របពេល​ជាមួយគ្នានេះដែរ​ក្រុមហ៊ុន​Samsungក៏បាន​ប្រារព្ធ​ធ្វើ​ព្រឹត្តិការណ៍​មួយថ្ងៃមុន​ដែរ​គឺ​ថ្ងៃទី12។ហើយ​កាលបរិច្ឆេទ​ដាក់​បង្ហាញ​នេះ​ក៏​ដូច​ទៅ​និងពត៌មាន​ដែល​បាន​បង្ហោះ​នៅលើ​គេហទំព័រ@evleaksដែរ។ម៉ូ​ដែល​នេះ​ក៏​ត្រូវបាន​គេ​រំពឹងទុក​ថា​វា​និង​ត្រូវបាន​គេ​បង្ហាញ​ចំនួន​ពីរ​ម៉ូ​ដែល ដែល​មួយ​ម៉ូ​ដែលមាន​អេក្រង់​ទំហំ8.4អ៊ីង​និង​មួយ​ម៉ូ​ដែលមាន​ទំហំ10.5អ៊ីង​ហើយ​ម៉ូ​ដែល​ទាំងពីរ​នេះ​មា​នក​ម្រឹត​ភាពច្បាស់2560×1600ភិ​ច​ស៊ែ​ល។ហើយ​ក៏មាន​ពាក្យ​ចចាមអារ៉ាម​និយាយតៗគ្នា​ដែរ​ថា​ម៉ូ​ដែល​ទាំងពីរ​នេះ​ត្រូវបាន​បំពាក់​ដោយ​ខួរក្បាល​ប្រភេទ​8core Samsung Exynos 5420 processor ដែលមាន​ល្បឿន1.9GHzl។ស្របពេល​ជាមួយគ្នានេះដែរ​ក៏មាន​ពាក្យ​ចចាមអារ៉ាម​ពី​ប្រភព​ផ្សេងទៀត​បានអោយដឹងថា Samsung Galaxy Tab Sបាន​ភ្ជាប់​មក​ជាមួយនិង​អង្គ​ចងចាំ​ទំហំ​3GBនិង​ម៉េ​មូ​រី​ជាប់​ម៉ាស៊ីន​ទំហំ​32GBហើយក៏​មាន​រន្ធ​microSD cardសម្រាប់​ដោត​ម៉េ​មូ​រី​បន្ថែម​បាន​ផងដែរ។បន្ថែម​ទៅទៀត​នោះ​វា​ក៏មាន​កាមេរ៉ា​មុ​ខ​ទំហំ2ម៉េ​ហ្កា​ភិ​ច​ស៊ែ​លនិង​កាមេរ៉ា​ក្រោយ​ទំហំ8ម៉េ​ហ្កា​ភិ​ច​ស៊ែ​ល​ដែល​អាចអោយ​យើ​ង​ថត​រូបភាព​និង​វីដេអូ​បាន​ច្បាស់​ល្អ។ថេ​ប្ល៊េ​ត​នេះ​បាន​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4.2 kit kat។

ប្រភព: @evleaks