ព័ត៌មាន

Xolo Q1200 បានដាក់លក់ជាផ្លូវការហើយ

image

កាលពីពេល​មាន​ពត៌មាន​លេច​ធ្លាយ​ពី​តម្លៃ​លក់​របស់​ម៉ូ​ដែល​Xolo Q1200 ប៉ុន្តែ​ឥឡូវនេះ​វា​ត្រូវ​បានបង្ហាញ​ដាក់លក់​ជា​ផ្លូវការ​ហើយ។ដែល​ម៉ូ​ដែល​នេះ​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ5.0អ៊ីង ប្រភេទ​IPS display ដែល​ត្រូវបាន​ការពារ​ដោយ​Gorilla Glass 3 មាន​រូបរាង​ស្រស់ស្អាត​និង​មាន​កម្រាស់​ស្តើង​ត្រឹមតែ6.8ម​ម​តែប៉ុណ្ណោះ។ក្រៅពីនេះ​ម៉ូ​ដែល​Xolo Q1200នេះ​ត្រូវបាន​គ្រប់គ្រង​ដំណើរការ​ដោយ​MediaTek’s MT6582ជាមួយនិង​ខួរក្បាល​quad-core 1.3GHz Cortex-A7 CPU ,ក្រាហ្វិក​Mali-400Mpz និង​អង្គ​ចងចាំ​ទំហំ​1GB។បន្ថែម​ទៅទៀត​នោះ​វា​ក៏មាន​ម៉េ​មូ​រី​ទំហំ​8GB,កាមេរ៉ា​ក្រោយ​ទំហំ8មេ​ហ្កា​ភិ​ច​ស៊ែ​ល​ជាមួយនិង​1080p recording,កាមេរ៉ា​មុខ​ទំហំ2មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​មាន​ថាមពល​ថ្ម2,000mAh ។សម្រាប់​connectivity វិញ​មាន​GSM,3G with HSPA, Bluetooth 4.0និង​Wi-Fi N។ហើយ​ម៉ូ​ដែល​នេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រព័ន្ធ​ប្រតិ​ប​តិ្ត​ការ​Android 4.2.2 jelly bean ប៉ុន្តែ​ក្រុមហ៊ុន​Xoloគ្រោង​និង​update វា​ទៅជា​kitkatនៅក្នុង​ឆ្នាំនេះ។Xolo Q1200 គាំទ្រ​ជាមួយនិង​Windows functionality និង​gesture control។ហើយ​ម៉ូ​ដែល​នេះ​មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស៕

image

ប្រភព:zing