លក្ខណះពិសេសConference Facetime Calls ក្នុងiOS 8 និងលក្ខណះពិសេស iMessage Screen Sharing ក្នុងOS X Yosemite

image

កាលពី​ដើមខែ​នេះ​នៅឯ​ព្រឹត្តិការណ៍​WWDC 2014ក្រុមហ៊ុន​Appleបានប្រកាស់​ពី​ប្រព័ន្ធ​ប្រតិ​ប​ត្ត​ការ​ជំនាន់​ជំនាន់​ថ្មី​គឺ iOS 8ក៏ដូចជា  OS X 10.10 Yosemite ។ក្រុមហ៊ុន​បានបង្ហាញ​លក្ខ​ណះ​ដែល​គួរអោយកត់សម្គាល់​ជាច្រើន​ផងដែរ​នៃ​iOS 8នៅក្នុង​ព្រឹត្តិការណ៍​នោះ ប៉ុន្តែ​នៅមាន​លក្ខ​ណះ​ល្អ​មួយចំនួនទៀត​ដែល​មិនបាន​បង្ហាញ។ហើយ​លក្ខ​ណះ​ទាំងនោះ​ស្រាប់តែ​បង្ហាញនៅពេលដែល​អ្នកប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះបាន​ប្រើ​វា​។ ដោយអ្នកប្រើប្រាស់iOS8​​អាចធ្វើ conference FaceTime callsបាន។

កាលពីមុន​អ្នកប្រើប្រាស់​ធ្វើ​FaceTime call ទៅកាន់​មនុស្ស​បានតែ​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ជាមួយនិង​ប្រព័ន្ធ​ប្រតិបត្តិការ​iOS 8នេះ​វិញ ផ្តល់អោយ​អ្នកប្រើប្រាស់​បន្ថែម​អ្នកចូលរួម​បាន​ច្រើន​ក្នុងពេល​ដំណើរការ​ខ​ល។នេះ​គឺជា​លក្ខ​ណះ​មួយ​យ៉ាង​ល្អ​បំផុត​និង​សាក​សម​ចំពោះ​អ្នកប្រើប្រាស់​ដែល​ចូលចិត្ត​និយាយ​ទៅកាន់​មិត្តភក្តិ​និង​គ្រួសារ​របស់​ពួកគេ។ បន្ថែម​ទៅទៀត​នោះ OS X 10.10 Yosemite ផងដែ​ក៏​ទទួលបាន​លក្ខ​ណះ​ដ៏​ជាទី​គាប់ចិត្ត​មួយ​ផងដែរ​គឺ iMessage screen sharingដែល​អាចអោយ​អ្នកប្រើប្រាស់​អាច​share screenរបស់​របស់​ពួកគេ​ទៅកាន់​ដៃគូរ​របស់​ពួកគេ​អំឡុង​ពេលដែល​ពួកគេ​កំពុងតែ​និយាយ​គ្នា​តាម​វីដេអូ​ចខ​ល។

image

ប្រភព:  9to5Mac

Leave a Reply

Your email address will not be published. Required fields are marked *