ព័ត៌មាន

64GB Moto Xត្រ​វ​បានដាក់​លក់​ហើយ

image

ទូរស័ព្ទ​ម៉ូ​ដែល​Motorola Moto Xត្រូវបាន​ដាក់លក់​អស់​មួយ​រយះពេល​ទៅហើយ​នូវ​ជំនាន់​16GB និង 32GB។ចំនែកឯ​ជំនាន់​64GB Moto Xក៏បាន​បង្ហាញ​ខ្លូន​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន Motorolaកាលពី​ខែ​មុន​ដែរ។ហើយ​ឥឡួវ​នេះ​ក្រុមហ៊ុន​បានដាក់​លក់ 64GB ។ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Moto X 64GBនេះ​និង​ដាក់​នៅ​តម្លៃ$449.99ដោយ​មិន​ត្រូវកា​កិច្ចសន្យា ហើយ​ម៉ូ​ដែល​នេះ​ក៏​អាចមាន​កិច្ចសន្យា​បង់​រំលស់​សម្រាប់​អ្នក​ប្រាស់​ត្រឹមតែ​តម្លៃ $25ប៉ុណ្ណោះ​ក្នុង​មួយខែ។ Moto Xបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ប្រភេទ HD display ទំហំ 4.7 អ៊ីង​ដែល​ភ្ជាប់​មក​ជាមួយនិង​ក​ម្រឹត​ភាពច្បាស់1280 x 720ភិ​ច​ស៊ែ​ល,ខួរក្បាល​ប្រភេទ dual core Snapdragon processorពី​ក្រុមហ៊ុន​Qualcomm, Adreno 320 GPUនិង​ចងចាំ​ទំហំ 2GB។បន្ថែម​ទៅទៀត​នោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​មុខ​ទំហំ2មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់ video calls,និង​កាមេរ៉ា​ក្រោយ​ទំហំ  10 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ថតរូប​ភាព​និង​វី​ដេ​អួ។Moto Xដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.2 Kit Kat។

image

 ប្រភព:  Motorola ,  GSM Arena