ព័ត៌មាន

ថាមពលថ្មរបស់LG G3ដែលមិនគួអោយជឿ

 

image

ទូរស័ព្ទ​ម៉ូ​ដែល​LG G3គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ប្រភេទ Quad HD displayដែលមាន​ក​ម្រឹត​ភាពច្បាស់2560 x 1440ដែលជា​ហេតុ​ធ្វើអោយ​អ្នកប្រើប្រាស់​គិតថា​វា​និង​ប៉ះពាល់​ដល់​ថាមពល​ថ្ម។នៅពេលដែល​LG G3ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង វា​ត្រូវបាន​គេ​ផ្តោត​សំខាន់​ទៅលើ​ការ​ចែកចាយ​ថាមពល​ថ្ម ដែលជា​ហេតុដែល​ធ្វើអោយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​អាចធ្វើ​ការប្រកួតប្រជែង​ជាមួយនិង​ស្មា​ត​ហ្វូ​ន​ល្បី​ជាច្រើន​ទៀត​ដូចជា​Samsung Galaxy S5,  Sony Xperia Z1, HTC One M8, និង​iPhone 5S។អ្នកប្រើប្រាស់​ទូរស័ព្ទ​នៅឯ​Phone Arenaបានធ្វើការ​សាកល្បង​ទៅលើ​ដំណើរការ​ថាមពល​ថ្ម​របស់​LG G3បានអោយដឹងថា​វា​មាន​ថាមពល​យូរ​ជាង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដទៃទៀត។

image

         ក្នុងការ​ធ្វើ​តេស​លើ​ថាមពល​ថ្ម​នោះបាន​អោយដឹងថា​LG G3 អាច​ដំណើរការបាន​រយះពេល 8 ម៉ោង​និង50 នាទី​ចំណែកឯ​Galaxy S5បាន​រយ​ហ​ពេល8ម៉ោង20 នាទី​តែប៉ុណ្ណោះ។ផងដែរ​ក៏បាន​ធ្វើ​សាកល្បង​ពី​ពេលវេលា​នៃ​ការ​សាក​ថ្ម​នៅលើ​ទូរស័ព្ទ​LG G3 នៅពេលដែល​ប្រៀបធៀប​ទៅ​និង​ទូរស័ព្ទ​ដ៏ទៃទៀត​ហើយ​វា​ក៏បាន​បង្ហាញ​រយះពេល​ស​រុ​ប​ចំនួន120 នាទី​ដែល​ប្រហាក់ប្រហែលគ្នា​ទៅ​និង​Galaxy S5។នេះ​គឺជា​ការ គួរអោយ​ចាប់អារម្មណ៍​បំផុត​សម្រាប់​អ្នកប្រើប្រាស់ ដែល​ស្មា​ត​ហ្វូ​ន​LG G3មួយ​នេះ​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ប្រភេទ​ច្បាស់​ខ្ពស់​QHDហើយ​ថែមទាំង មាន​ថាមពល​ថ្ម​កាន់់​បានយូរ​រហូតដល់3,000 mAh និង​រយះពេល​សាក​ខ្លី​ជាងគេ​ទៀត ។ថ្មីៗនេះ​យើង​ទើបតែ​បាន​លឺដំណឹង​ផងដែរ​ពី​តួរ​លេខ​នៃ​ការលក់​ដ៏​ដាច់​បំផុត​ពី​ម៉ូ​ដែល​LG G3នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​វា​បាន​វ៉ា​ដាច់ Galaxy S5។វា​គឺជា​ការចាប់អារម្មណ៍​បំផុត​ដែល​ដែល G3បានទទួល​ប្រជាប្រិយ​បំផុត៕

image

ប្រភព:  Phone Arena