ព័ត៌មាន

VTech InnoTab Max Android Tablet សម្រាប់​កុមារ

image

សម្រាប់​ឪពុកម្តាយ​ដែល​កំពុងតែ​ស្វែងរក​Android tabletសម្រាប់កូនៗរបស់​ពួកគេ ប្រហែល​ជាមាន​ការចាប់​អារម្មណ៍ ជាមួយនិង​Android tabletsជំនាន់​ថ្មី​សម្រាប់​កុមារ​ដែល​ត្រូវបាន​គេ​ដាក់​បង្ហាញ​នៅក្នុង​សប្តាហ៍​នេះ​ក្នុង​ទម្រង់​ថ្មី​ជា​VTech InnoTab Max, InnoTab 3 Plusនិង InnoTab 3S Plus,ដែល​ពួកវា​ត្រូវបាន​គេ​បញ្ចូល​នូវ​កម្មវិធី​ជាច្រើន​ដែល​ត្រូវបាន​គាំទ្រ​ដោយ​គ្រូរ​បង្រៀន​និង​កម្មវិធី​ជំនាញ​ខាង​ផ្នែក​អប់រំ​ជាច្រើន​ទៀត។VTech InnoTab Maxគឺ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 7អ៊ីង និង​ភ្ជាប់​មក​ជាមួយនិង 18 Android applications,ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 8 GB ដែល​អាច​បន្ថែ microSD cards បាន​ដល់​ទំហំ32 GB។ថេ​ប្ល៊េ​ត​ម៉ូ​ដែល​VTech Androidសម្រាប់​កុមារ​នេះ​មាន​កម្មវិធី​ជាច្រើន​ទៅតាម​ចំនួន​អាយុ​និង​មុខវិជ្ជា​សិក្សា​ដូចជា​ការអាន​និង​ការរៀន​ភាសា, វិទ្យាសាស្ត្រ និង​សិក្សា​សង្គម, ការច្នៃប្រឌិត និង​ការដោះស្រាយ​បញ្ហា​និង​គណិតវិទ្យា។

image

VTech InnoTab Max Android tabletsនិង​ដាក់លក់​ក្នុង​ទីផ្សារ​ក្នុង​រដូវ​ស្លឹកឈើរ​ជ្រុះ​នេះ។ប៉ុន្តែ​មិនមាន​ពត៌មាន​ពី​ការដាក់​តម្លៃ​នៅឡើយ​ទេ។

ប្រភព:  VTech