ក្រុមហ៊ុនNTT DoCoMo បានប្រកាស់portable SIM cardថ្មីមួយដែលវាត្រូវបានគេឌីស្សាញឡើងដើម្បីបំបែក SIM cardចេញពីស្មាតហ្វូនរបស់អ្នក។ហើយក្រុមហ៊ុននិងបង្ហាញគំរូពីឧបករណ៍នេះនៅក្នុងព្រឹត្តិការណ៍Mobile Asia Expo 2014ក្នុងសប្តាហ៍នេះ។ឧបករណ៍នេះនិងមានទំហំប្រហែលទៅនិងទំហំក្រេឌីតកាត ហើយវាភ្ជាប់មកជាមួយនិងស៊ីមកាត, Bluetoothនិង NFC។ហើយនៅពេលដែលឧបករណ៍នេះត្រូវបានអោយរលកសញ្ញាទៅកាន់ស្មាតហ្វូន វានិងផ្ទេរពត៌មានផ្សេងៗដែលអ្នកប្រើប្រាស់មានទៅកាន់ទូរស័ព្ទនោះភ្លាម។ប្រសិនបើអ្នកឆ្ងល់ថាហេតុអ្វីបានជាអ្នកចង់បំបែកស៊ីមកាតចេញពីស្មាតហ្វូនរបស់អ្នក? ព្រោះថាវាអាចអោយអ្នកប្រើស៊ីមកាតមួយសម្រាប់ឧបករណ៍ច្រើន។ឧទារហរណ៍ អ្នកអាចប្រើស៊ីមកាតដដែលជាមួយស្មាតហ្វូនផងនិងថេប្លេតផង។ការប្រើស៊ីមកាតមួយជាមួយនិងឧបករណ៍ច្រើនវាមានផលប្រយោជន៍ជាច្រើនផ្សេងទៀតដូចជា យើងអាចផ្លាស់ប្តូរឧបការណ៍ដោយមិនចាំបាច់ប្តូរស៊ីមកាតស៊ីមកាតរវាងឧបករណ៍ខុសគ្នា។ផងដែរ Portable SIM cardអាចរក្សាទិន្ន័យរបសអ្នកប្រើប្រាស់មួយចំនួនដូចជាlogin information ចំពោះ accountsមួយចំនួននៅលើ web រឺក៏ពត៌មានemail login។ហើយអ្នកមិនចាំបាច់ព្រួយបារម្មណ៍ពីទន្ន័របស់អ្នកត្រូវបានបន្សល់ទុកលើទួរស័ព្ទរឺថេប្លេតរបស់អ្នកដែលអ្នកឈប់ប្រើប្រើនោះទេ។ នៅពេលដែលPortable SIM ប្រើជាមួយនិងឧបករណ៍ថ្មី ទន្ន័យនៅលើឧបករណ៍មុនដែលអ្នកបានប្រើប្រាស់នោះវានិងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ។
ផលិតផលនេះគឺនៅក្នុងលក្ខណះជាគម្រូនៅឡើយទេនៅពេលនេះ។ ក្រុមហ៊ុនគ្រោងនិងអភិវឌ្ឍន៍វាបន្ថែមទៀតនៅថ្ងៃអនាគត់ហើយក្រុមហ៊ុនក៏កំពុងតែសម្លឹងទៅកាន់ផលិតផលwearable deviceផងដែរ។វាពិតជាមានសារះប្រយោជន៍ដែលអ្នកអាចគ្រប់គ្រងឧបករណ៍ច្រើនជាងមួយក្នុងពេតែមួយ។ឧទាហរណ៍ smartphoneនិងtablet របស់អ្នកអាចប្រើSIMតែមួយដែលអាចអោយអ្នកសន្សំសំចៃគម្រោង។
ប្រភព: Tech In Asia