ព័ត៌មាន

ពាក្យចចាមអារ៉ាមថាLG G Watchនិងដាក់លក់ក្នុងប្រទេសអង់គ្លេសនៅថ្ងៃទី07ខែក្រោយនេះ

image 

កាលពីប៉ុន្មនាថ្ងៃមុន​មាន​ពា​ក្យ​ចចាមអារ៉ាម​បាន​និយាយតៗគ្នា​ថា​នាឡិការ​ម៉ូ​ដែលLG G Watchនិង​ដាក់​បង្ហាញ​ក្នុង​ខែកក្កដា​នេះ។ស្រាប់តែថ្មីនេះ​ក៏មាន​ពត៌មានលេចលឺ​ទៀតហើយ​ពី​កាលបរិច្ឆេទ​នៃ​ការដាក់​បង្ហាញ​ម៉ូ​ដែល​Android Wear Smartwatchនេះ។

យោងទៅតាម​របាយការណ៍​ថ្មី​មួយ​បានអោយដឹងថា LG G Watch  និង​ដាក់​បង្ហាញ​នៅ UK នៅ​ថ្ងៃទី7កក្កដា​នេះ, យើង​សន្និដ្ឋាន​ទុក​ថា​ក្រុមហ៊ុន LGនិង​ដាក់​បង្ហាញ​ឧបករណ៍​នេះ​នៅ​សហរដ្ឋអាមេរិក​ក្នុងពេល​ជាមួយគ្នានេះដែរ។

 LG G Watch គឺ​ត្រូវបាន​គេ​រំពឹងទុក​ថា​និង​ត្រូវ​បានដាក់​បង្ហាញ​ពេញលេញ​នៅក្នុង​ស​ន្និសិទ​Google I/O developer conference ចុងខែ​នេះ។ដោយ​ពត៌មាន​ពីមុន​បានអោយដឹងថា​ផលិតផល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ត្រូវ​ដាក់លក់​ក្នុងតម្លៃ£180នៅ UK,ហើយ​នាពេល​ឥឡូវនេះ​ក៏មាន​ពត៌មាន​មួយចំនួនទៀត​បានអោយ​ដឹង​ពី​តម្លៃ​ពី​smartwatch មួយ​នេះ។

image

 G Watch និង​ដាក់លក់​ក្នុងតម្លៃ​តិចជាង Samsung Gear 2 Neoក្នុង UK, ដែល​ផលិតផល​មួយ​នេះ​លក់​ក្នុងតម្លៃ​for £169.99,ដូច្នេះ​LG smartwatch ប្រហែលជា​មានតម្លៃ​លក់រាយ​ក្នុងតម្លៃ£159.99 រឺក៏​ថោក​ជាង​នេះ។ឧបករណ៍ពាក់ដៃមួយនេះមានអេក្រង់ទំហំ1.65 អ៊ីងជាមួយកម្រឹតភាពច្បាស់​280 x 280ភិចស៊ែល និងមានម៉េមួរីទំហំ​4GB។មានពាក្យចចាមអារ៉ាមជាច្រើនដែលបាននិយាយពីឧបករណ៍នេះថាមាន​SIMcard slotដែលអនុញ្ញាត្តិអោយអ្នកប្រើប្រាស់ខលនិងការងារផ្សេងទៀតដោយមិនចាំបាច់ ប្រើជាមួយនិងស្មាតហ្វូនរឺថេប្ល៊េត។

ប្រភព:  MoDaCo