ព័ត៌មាន

OnePlus One ត្រូវបានពន្យារពេលនៃការបង្ហាញខ្លួន

 

 image

កាលពីពេលថ្មីៗនេះ OnePlus One teamបានប្រកាស់ថា ​ការដាក់​បង្ហាញ​ផលិតផល​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​OnePlus One និង​ត្រូវបាន​ពន្យារពេល។មួល​ហេតុ​ពី​ការពន្យារ​ពេលនេះ​គឺ​ដោយសារតែ​បញ្ហា​បច្ចេកទេស​មួយចំនួន។

ក្រុមការងារ​នៅឯ  OnePlus បូក​ជាមួយនិង​មនុស្ស​ជាច្រើន​ទៀត​ពី CyanogenMod គឺ​កំពុងតែធ្វើការ​កែប្រែ​កម្ម​វិធី​softwareដែលមាន​នៅលើ​OnePlus One មុនពេល​ដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវ​បានដាក់​បង្ហាញ។ហើយ​មូល​ហេតុនេះ​គឺ​ត្រូវបាន​គេ​ប្រកាស់​តាម​អ៊ី​ម៊ែ​ល​ដែល​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​អតិថិជន​ដែល​កំពុង​រង់ចាំ​ទិញ​ស្មា​ត​ហ្វូ​ន​មួយ​នេះ។

CyanogeModបានដាក់​បង្ហោះពត៌មាននៅលើ​គេហទំព័រ Reddit នូវការ​ពន្យល់​ពីអ្វី​ដែល​ពួកគេ​កំពុងតែធ្វើការ​ដោះស្រាយ​បញ្ហា​ដែល​បានកើត​ឡើង​និង​ពី​មូលហេតុ​ខ្លួន​បាន​ពន្យារពេល​នៃ​ការដាក់​បង្ហាញ។

ប្រភព: Reddit,  MobileSyrup