ព័ត៌មាន

មានការ​លេច​ធ្លាយ​រូបភាព​ថ្មី​ទៀត​ហើយពី Samsung Galaxy Tab S

image 

មិន​សល់​រយះពេល​ប៉ុន្មាន​យូរ​ប៉ុន្មាន​ទៀត​ទេ​ក្រុមហ៊ុន​Samsungនិង​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លូន​Samsung Galaxy Tab Sក្នុងពេលឆាប់ៗនេះ។ដែល​ថេប៊្លេតមួយ​នេះ​និង​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​ស​ន្និសិទ​កាសែត​ថ្ងៃស្អែក​នេះ។ហើយវា​ក៏ត្រូវ​បាន​គេ​រំពឹងទុក​ដែរ​ថា​​និង​ត្រូវបាន​គេ​ដាក់លក់​ក្នុង​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​សុក្រ​ទី13ខែមិថុនា​នេះផងដែរ។

image

កាលពីថ្មីៗនេះ​យើង​ក៏​បានឃើញ​រូបភាព​មួយចំនួន​នៃ Galaxy Tab S  tabletហើយ​នាពេល​ឥឡួវ​នេះ​មាន​រូបភាព​ពិត​មួយចំនួន​ពី​ថេ​ប្លេ​ត​នេះ​ជាមួយនិង​accessoriesថ្មីៗមួយចំនួនទៀត​ដែល​បាន​ភ្ជាប់​មក​ជាមួយនិង​ថ្លេ​ប​មួយ​នេះ។

 image

ថេប៊្លេតម៉ូដែលនេះនិង​ភ្ជាប់​មកជា​មួយ​អេក្រង់​ទំហំពីរប្រភេទ​​មួយ​មាន​ទំហំ 8.4អ៊ីង​និង​មួយទៀត​មាន​ទំហំ10.5អ៊ីង។ថេ​ប្ល៊េ​ត​ទាំងពីរ​ប្រភេទ​នេះ​មាន​លក្ខ​ណះ​ដូចគ្នា​លើកលែងតែ​ទំហំ​អេក្រង់​តែប៉ុណ្ណោះ។អេក្រង់​ដែល​ត្រូវបាន​បំពាក់​នៅលើ​Galaxy Tab S គឺជា​អេក្រង់​ប្រភេទ Super AMOLED displays ជាមួយ​WQXGA resolution of 2560 x 1600 ភិ​ច​ស៊ែ​ល​និង​ខួរក្បាល​ប្រភេទ 8 core Samsung Exynos processor។

 image

ហើយ​ខួរក្បាល Samsung Exynos 5420 ប្រភេទ​នេះ​គឺ​ត្រូវបាន​គេ​បង្កើតឡើង​ដោយ​ផ្សំ​ខួរក្បាលពីរប្រភេទគឺfour 1.9GHz Cortex A15 coresនិង​four 1.3GHz Cortex A7 cores។ក្រៅពីនេះ​ថេ​ប្ល៊េ​ត​នេះ​ក៏​ត្រូវបាន​គេ​ភ្ជាប់​មក​ជាមួយនិង 6 core ARM Mali-T628 GPU សម្រាប់​ហ្ក្រា​ហ្វិ​ក។ផងដែរ​ថេ​ប្ល៊េ​ត Samsung Galaxy Tab Sទាំងនេះ​ក៏ត្រូវ​បាន​បំពាក់​មក​ជាមួយនិង​អង្គ​ចងចាំ​ទំហំ 3GBនិង​ត្រូវបាន​គេ​រំពឹងទុក​ថា​ពួកវា​និង​មាន​ម៉េ​មូ​រី​ទំហំ 32GB ជាមួយនិង​microSD card សម្រាប់​ពង្រីក​បន្ថែម។

ហើយ​យើង​ក៏បាន​ដឹង​ដែរ​ថា Samsung Galaxy Tab Sដែល​ភ្ជាប់​មកជា​មួយ​កាមេរ៉ា​មុខ​ទំហំ 2.1 មេ​ហ្កា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​ទំហំ8មេ​ហ្កា​ភិ​ច​ស៊ែ​ល ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4 Kit Kat។ក្រុមហ៊ុន​Samsungនិង​ដាក់​បង្ហាញ​Samsung Galaxy Tab S tablets ជា​ផ្លួ​វ​ការ​នៅ​ថ្ងៃទី13នេះ៕

ប្រភព: Sammobile