ព័ត៌មាន

ទទួលការចាប់អារម្មណ៍ជាមួយនិងLenovo K920

image 

នាពេលថ្មីៗនេះ​មាន​រូបភាព​បានបង្ហាញ​ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​Androidពី​ក្រុមហ៊ុន​Lenovoម៉ូ​ដែល​Lenovo K920 ដែលបានភ្ជាប់​មក​ជាមួយនិង​លក្ខ​ណះ​ពិសេស​ដ៏​គួរអោយ​ចាប់អារម្មណ៍។

Lenovo K920 ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 6អ៊ីង​ប្រភេទ​QHD displayជាមួយនិង​resolutionក​ម្រឹត 2560 x 1440 ភិ​ច​ស៊ែ​ល​និង​មាន​CPUប្រភេទ​quad core 2.5GHz Qualcomm Snapdragon 801។ផងដែរ​វា​ក៏បាន​ភ្ជាប់​មក​ជាមួយនិង​RAMទំហំ​3GB និង​មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​32GB។

image

នៅ​ផ្នែក​ខាងមុខ​នៃ​ស្មា​ត​ហ្វូ​ន​Lenovo K920មាន​កាមេរ៉ា​មុខ​ទំហំ 5 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​វីដេអូ​ខ​ល ចំនែកឯ​ផ្នែក​ខាងក្រោយ​វិញ​មាន​កាមេរ៉ា​ទំហំ16 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ថតរូប​ភាព​និង​វី​ដេ​អួ។

image

ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ​វិញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​ដំណើរការ​ដោយ Android 4.4.2 Kit Kat។ផងដែរ​ក៏មាន LTE, Bluetooth and WiFi និង​គម្រប​ត្រូវបាន​រចនា​ឡើង​ដោយ​សារធាតុ​អាលុយមីញ៉ូម​ដែល​មើលទៅ​មាន​រូបរាង​ស្រស់ស្អាត​និង​គួរអោយ​ទាក់ទាញ។

 ប្រភព:  Zol ,  Gforgames