ព័ត៌មាន

ពត៌មានបន្ថែមពី LG G3 Prime

 image

ថ្មីៗនេះ​ក្រុមហ៊ុន​LG បានដាក់​បង្ហាញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​LG G3ដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ភ្ជាប់​មកជា​មួយ​នូវ​ខួរក្បាល​ប្រភេទ​Snapdragon 801 processor។ហើយ​កាលពី​សប្តាហ៍​មុន​យើង​ក៏បាន​លឺ​ពត៌មាន​មួយចំនួន​ពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល LG G3 Prime ដែរ។ហើយ​នាពេលនេះ​ក៏​ស្រាប់​តែមាន​ពត៌មាន​លម្អិត​ពី​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ទៀត។

យោងទៅតាម​របាយការណ៍​ថ្មី​មួយ​បានអោយដឹងថា LG G3 Prime និង​ភ្ជាប់​មក​ជាមួយនិង model number LG-460Lហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​គេ​និយាយ​ផងដែរ​ថា​វា​និង​ត្រូវបាន​បំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ quad core Qualcomm Snapdragon 805 processorនិង Adreno 420 GPU បន្ថែម​ជាមួយនិង​អង្គ​ចងចាំ​RAMទំហំ 3GB ប្រភេទ​LP-DDR3។

បន្ថែម​ទៅទៀត​នោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ភ្ជាប់​មក​ជាមួយនិង faster LTE-Advancedដែល​ផ្តល់នូវ​ល្បឿន​នៃ​ការ​ដោ​ន​ឡូត​រហូតដល់​ល្បឿន 224Mbpsហើយ​វា​និង​ប្រើ​Qualcomm MDM9635 modem។

ចំពោះ​លក្ខណៈ​ផ្សេងទៀត​នៃ​LG G3 Prime គឺ​ត្រូវបាន​គេ​និយាយ​ផងដែរ​ថា​វា​មាន​លក្ខណៈ​ស្រដៀង​ទៅ​និង​ម៉ូ​ដែល G3ដែរ ដែល​វា​បាន​ភ្ជាប់​មក​ជាមួយនិង​អេក្រង់​ទំហំ5.5អ៊ីង​ប្រភេទ​QHD display ជាមួយនិង resolutionក្នុង​ក​ម្រឹត 2560 x 1440 ភិ​ច​ស៊ែ​ល។

ក្រៅពីនេះ​ម៉ូ​ដែល​នេះ​ក៏មាន​កា​មេ​រ៉​ក្រោយ​ទំហំ13មេ​ហ្កា​ភិ​ច​ស៊ែ​ល  កាមេរ៉ា​មុខ​ទំហំ2.1 មេ​ហ្កា​ភិ​ច​ស៊ែ​ល  ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 16GBជាមួយ  microSD card slotសម្រាប់​ដាក់​ម៉េ​មូ​រី​បន្ថែម  និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4.2 Kit Kat។ហើយ​ម៉ូ​ដែល​នេះ​និង​ដាក់លក់​ក្នុង​ទីផ្សារ​ប្រទេស​កូរ៉េ​ក្នុងពេលឆាប់ៗនេះ៕

ប្រភព៖  Gforgames