កាលពីពេលកន្លងមកនេះមានការលេចធ្លាយនូវរូបភាពមួយចំនួនរបស់ទួរស័ព្ទស្មាតហ្វូន Huawei Mulan ហើយពេលឥឡូវនេះក៏មានរូបភាពពិតប្រាកដមួយចំនួនបានបង្ហាញពីស្មាតហ្វូនមួយនេះទាំងការឌីស្សាញនិងលក្ខណៈមួយចំនួនទៀត។
រូបភាពថ្មីនៃស្មាតហ្វូនម៉ូដែល Huawei Mulanនេះ ត្រូវបានគេបង្ហាញនៅលើបណ្តាញសង្គមរបស់ប្រទេសចិន Weiboដែលរូបភាពទាំងនោះបានបង្ហាញពីរូបរាងនិងលក្ខណៈមួយចំនួនទៀតនៃស្មាតហ្វូនម៉ូដែលថ្មីមួយនេះ។
ផងដែរស្មាតហ្វូនម៉ូដែល Huawei Mulanត្រូវបានគេនិយាយថាវាត្រូវគេរចនាឡើងដោយបំពាក់មកជាមួយនូវខួរក្បាលប្រភេទ 8 core Hisilicon Kirin 920 mobile processor អេក្រង់ទំហំ4.9 អ៊ីង full high definition displayជាមួយនិង resolution ក្នុងកម្រឹត1920 x 1080 ភិចស៊ែល អង្គចងចាំRAMទំហំ3GB ម៉េមូរីទំហំ 16GB រន្ធ microSD card slot ។
ចំណែកឯកាមេរ៉ាក្រោយវិញមានទំហំ13 មេហ្កាភិចស៊ែលសម្រាប់ថតរូបភាពនិងវីដេអូនិងកាមេរ៉ាក្រោយទំហំ 5.1មេហ្កាភិចស៊ែលដែលកាមេរ៉ាទាំងពីរនេះអាចចាប់វីដេអូក្នុងកម្រឹត Full HD video in 1080p។
បន្ថែមទៅទៀតនោះស្មាតហ្វូនមួយនេះបានដំណើរការលើប្រព័ន្ធប្រតិបត្តិការAndroid 4.4 Kit Katបូកជាមួយ Huawei’s custom Emotion 2.3 user interfaceហើយស្មាតហ្វូននេះនិងដាក់លក់ក្នុងខែសីហានេះ៕
ប្រភព៖ Weibo , Gforgames