កាលពីពេលថ្មីៗនេះក្រុមហ៊ុនNokiaបានប្រកាស់ថាទូរស័ព្ទស្មាតហ្វូនម៉ូដែល Nokia Lumia 1320 គឺត្រូវបានដាក់លក់ក្នុងសហរដ្ឋអាមេរិកតាមmobile carrier Cricket Wireless ក្នុងretail stores និងonline stores។
ស្មាតហ្វូនមួយនេះបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការWindows Phone 8។ហើយស្មាតហ្វូនមួយនេះក៏ត្រូវបានគេនិយាយផងដែរថានិងធ្វើការupdated ទៅកាន់ Windows Phone 8.1 ក្នុងថ្ងៃអនាគត់។ចំណែកឯលក្ខណៈពិសេសរបស់Lumia 1320នេះវិញត្រូវបានគេរចនាឡើងដោយ បានបំពាក់មកជាមួយនិងCPUប្រភេទ dual core 1.7GHz processor អង្គចងចាំ RAM ទំហំ1GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ8GB ផងដែរក៏មាន microSD card សម្រាប់បន្ថែមម៉េមូរីខាងក្រៅបានរហូតដល់ទំហំ 64GB ។ក្រៅពីនេះម៉ូដែល 1320 ក៏បានភ្ជាប់មកជាមួយនិងអេក្រង់ទំហំ 6 អ៊ីងប្រភេទ HD display ដែលមាន resolutionក្នុងកម្រឹត 1280 x 720ភិចស៊ែល កាមេរ៉ាទំហំ 5ម៉េហ្កាភិចស៊ែល៕
ប្រភព: Nokia Conversations