ព័ត៌មាន

Samsung Galaxy S5 Prime បានដាក់​លក់​ជា​ផ្លូវការ​ក្នុងប្រទេស​កូរ៉េខាងត្បូង

image

កាលពីមុន​មាន​ពត៌មាន​មួយចំនួន​បាន​និយាយ​ពី​ការចេញលក់​នៃ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូដែលSamsung Galaxy S5 Prime រឺ  Galaxy F ។តែ​នា​ថ្ងៃនេះ​ផងដែរ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​ដាក់លក់​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ក្នុងតម្លៃ​ត្រឹមតែ $920 ប៉ុណ្ណោះ ហើយ​ជាពិសេស​ទៅទៀត​នោះ​ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​អោយឈ្មោះ​ថ្មី​ថា​Samsung Galaxy S5 LTE-A ។

image

ម៉ូ​ដែល​នេះ​ត្រូវបាន​គេ​រចនា​ឡើង​យ៉ាង​ពិសេស​ដោយ​បំពាក់​មក​ជាមួយនិង​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ដូចជា៖

–       អេក្រង់​ទំហំ5.1អ៊ីង​ប្រភេទ Super AMOLED display ជាមួយនិង resolution ក​ម្រឹត 2560 x 1440 ភិ​ច​ស៊ែ​ល

–       ខួរក្បាល​ប្រភេទ quad core Qualcomm Snapdragon 805 processor ជាមួយនិង​ល្បឿន clock speed  2.5GHz

–       អង្គ​ចងចាំ​RAMទំហំ 3GB

–       ក្រាហ្វិក​ប្រភេទ Adreno 420 GPU

–       ទំហំ​ផ្ទុក​ម៉េ​មូ​រី​ទំហំ​32GB ជាមួយនិង​រន្ធ microSD card សម្រាប់​បន្ថែម​ទំហំ​ផ្ទុក​បន្ថែម​រហូតដល់​ទំហំ 128GB

–       LTE-A or LTE-Advanced ដែល​ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​ដោយ​អាច​ដោ​ន​ឡូត​រហូតដល់​ល្បឿន 225Mbps

–       កាមេរ៉ា​មុខ​ទំហំ 2.1 មេ​ហ្កា​ភិ​ច​ស៊ែ​ល

–       កាមេរ៉ា​មុខ​ទំហំ16 មេ​ហ្កា​ភិ​ច​ស៊ែ​ល

–       ប្រព័ន្ធ​ប្រតិបត្តិការ:  Android 4.4 Kit Katនិង​Samsung’s TouchWiz UI

–       មិន​ជ្រាប​ទឹក៕

 

ប្រភព៖  Samsung