ព័ត៌មាន

Samsung Galaxy Tab S និង​ដាក់លក់​នៅ​សប្តាហ៍​ក្រោយ

image

 មិនយូរប៉ុន្មាន​នោះទេ​ដែល​ក្រុមហ៊ុន​Samsung បានប្រកាស់​ពី​ថេ​ប្ល៊េ​ត​ម៉ូ​ដែល Galaxy Tab S  ដែល​ម៉ូ​ដែល​នេះ​មាន​ពីរ​ប្រភេទ​គឺ​ម៉ូ​ដែល​ទំហំ​អេក្រង់8.4អ៊ីង និង10.5អ៊ីង ដែលជា​អេក្រង់​ប្រភេទ Super AMOLED display ។

ហើយថ្មីៗនេះដែរ​ក្រុមហ៊ុន​Samsungបានប្រកាស់​ពី​​ដាក់លក់​លើ​ថេ​ប្លេ​ត​ថ្មី​នេះ​នៅលើគេហទំព័រ Samsung.comនិង​និង​កន្លែង​មួយចំនួនទៀត​ដែល​ចាប់ផ្តើម​ដាក់លក់​នៅ​ថ្ងៃទី27នេះ។

ការ​ពិ​ព័ណ៌នា​នៃ​ការដាក់​លក់​ខាងលើ​នោះ​គឺ​សម្រាប់តែ​ម៉ូ​ដែល​ដែល​មានតែ​ប្រព័ន្ធ WiFiតែប៉ុណ្ណោះ។ដែល​ម៉ូ​ដែល​16GB Galaxy Tab S 8.4ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ$399.99 ចំណែកឯ​ម៉ូ​ដែល​Galaxy Tab S 10.5 ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ $499.99។

ក្រុមហ៊ុន​Samsung ផងដែរ​ក៏បាន​និយាយ​ផងដែរ​ថា ថេ​ប្ល៊េ​ត​និង​ដាក់លក់​ក្នុង​បួន​កន្លែង​សំខាន់​ក្នុង​សហរដ្ឋអាមេរិក​នៅ​ចុងឆ្នាំ​នេះ​ខ​ណះ​ដែល​ក្រុមហ៊ុន​Sprintនិង T-Mobileនិង​ដាក់​ម៉ូ​ដែល Galaxy Tab S 10.5 ។ប៉ុន្តែ​ជា​អកុសល​មិនមាន​ពត៌មាន​ណាមួយ​ពី​ការដាក់​លក់​ម៉ូ​ដែល​ជំនាន់​LTE នោះទេ។

 Galaxy Tab S បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ8.4អ៊ីង និង​ទំហំ 10.5អ៊ីង display ដែលមាន​resolutionក្នុង​ក​ម្រឹត 2560 x 1600ភិ​ច​ស៊ែ​ល​និង​ខួរក្បាល​ប្រភេទ​octa-core Samsung Exynos 5420 process ជាមួយនិង​អង្គ​ចងចាំ​RAMទំហំ 3GB ។បន្ថែម​ទៅទៀត​នោះ​Galaxy Tab Sមាន​ម៉េ​មូ​រី​ទំហំ 16/32GB ជាមួយនិង microSD card slot, កាមេរ៉ា​ក្រោយ​ទំហំ8មេ​ហ្កា​ភិ​ច​ស៊ែ​ល កាមេរ៉ា​មុខ​ទំហំ 2.1មេ​ហ្កា​ភិ​ច​ស៊ែ​ល ថាមពល​ថ្ម4,900/7,900 mAh battery និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ 4.4.2 KitKat៕

ប្រភព៖  Samsung