ព័ត៌មាន

ការឌីស្សាញផ្ទៃមុខរបស់Moto 360 Watchត្រូវបានប្រកាស់

image

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Motorola Moto 360 គឺ​ត្រូវបាន​គេ​រំពឹងទុក​ថា​និង​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​ស​ន្និសិទ​Google IO developer conference នៅ​ចុងខែ​នេះ។ហើយ​ម៉ូ​ដែល​នេះដែរ​ក៏មាន​ការបង្ហាញ​រូបភាព​មួយចំនួន​វា​តែ​ចំពោះ​លក្ខណៈ​ចុងក្រោយ​របស់​វា​មិនទាន់បាន​ប្រកាស់​នៅឡើយ​ទេ។

ក្នុងអំឡុងខែនេះដែរ ក្រុមហ៊ុន​Motorolaបាននិងកំពុង​ប្រារព្ធ​ពិធីការ​ប្រកួតប្រជែង​ខាងផ្នែកឌី​ស្សាញ​រូបរាង​ផ្ទៃមុខ​របស់ផលិតផលMoto 360 កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ដែល​អ្នកចូលរួម​ត្រូវតែ​ធ្វើការ​ឌី​ស្សាញ​ផ្ទៃមុខ​របស់​នាឡិការ Moto 360នេះអោយមានលក្ខណះទាក់ទាញនិងស្រស់ស្អាត។ហើយ​នាពេល​ឥឡូវនេះ​ក្រុមហ៊ុន​បានប្រកាស់​បង្ហាញ​ពី​ការ​ឌី​ស្សាញ​ចំនួន10ដែល​បានជ្រើសរើស​ពី​ការប្រកួតប្រជែង​នោះ។ចំពោះ​ការជ្រើសរើស​យក​ការ​ឌី​ស្សាញ​ចុងក្រោយ​គឺ​មិនទាន់​បានធ្វើ​ការសម្រេច​ចិត្ត​នៅឡើយ​ទេ។ ​

image

សម្រាប់​ការជ្រើសរើស​នេះ​និង​ប្រព្រឹត្ត​ទៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន Motorola’s Google+ page ដោយ​ការបោះឆ្នោត​ពី​អ្នទ​ស្សនា​ថា​តើ​មួយណា​ដែល​ពួកគេ​ស្រលាញ​និង​ចូលចិត្ត។ហើយ​ការបោះឆ្នោត​នេះ​និង​ប្រព្រឹត្តទៅ​រហូតដល់​ថ្ងៃទី24ខែមិថុនា​នេះ។ក្រុមហ៊ុន​Motorolaបានប្រកាស់​ដែរ​ថា​ការ​ឌី​ស្សាញ​មួយចំនួន​ក្នុងចំនោម​ការ​ឌី​ស្សាញ​ទាំង10នោះ​និង​អាច​ត្រូវបាន​ប្រើប្រាស់​ទៅក្នុង​Moto 360ក្នុង​ថ្ងៃ​អ​នា​គត់។ផលិតផល Motorola smartwatchនេះ​ត្រូវបាន​គេ​រំពឹងទុក​ថា​និង​ត្រូវបាន​ដាក់លក់​ប្រហែលជា​ក្នុង​ខែក្រោយ​នេះ៕

image

ប្រភព៖  Motorola /Google + ,  The Verge