ព័ត៌មាន

ពិតជា​មិនគួរ​អោយ​ជឿ គ្រាន់​ដាក់​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​ខោរ​ក៏​អាច​សាក​ថ្ម​បានដែរ!

image

កាលពីមុន​យើង​ពិតជា​ឆ្ងល់​ណាស់​ថា​តើ​គេ​អាច​សាក​ថ្ម​ទូរស័ព្ទ​បាន​ដោយ​គ្រាន់តែ​ដាក់​វា​ក្នុង​ហោរ​ប៉ៅ​ខោរដែររឺទេ?ជាការ​ពិតណាស់​វា​ជា​រឿង​មួយ​ដែល​មិន​គួរអោយ​ជឿ។ ប៉ុន្តែ​នាពេល​ឥឡូវនេះ​គឺ​វា​អាចទៅរួច​ទៅហើយ!

កាលពី​ថ្មី​នេះ​ក្រុមហ៊ុន​Microsoftបានធ្វើ​ការសហការ​ជាមួយនិង​អ្នក​ឌី​ស្សាញ​មកពី​ប្រទេស​អង់គ្លេស​លោក A Sauvage ដើម្បី​បង្កើត​wireless charging trousersដែល​អាច​សាក​ថ្មរ​ទូរស័ព្ទ​ដោយ​មិនបាច់​ប្រើ​ខ្សែរ​ដោយ​គ្រាន់តែ​ដាក់​វា​ទៅក្នុង​ហោរ​ប៉ៅ​ខោរ​របស់​អ្នកតែប៉ុណ្ណោះ។

បច្ចេកវិទ្យា​smart trousersគឺជា​ប្រភេទ​ខោរ​ដែលមាន​ភាពល្អ​ឥតខ្ចោះ​និង​ជាម​ធ្យោ​របាយ​ល្អ​បំផុត​ស​ដើម្បី​រក្សារ​ថាមពល​ថ្ម​ទូរស័ព្ទ​របស់​អ្នកប្រើប្រាស់​អោយនៅ​ពេញ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏​ធ្វើអោយ​អ្នកប្រើប្រាស់​មាន​ភាព​សង្ហា​និង​ស្រស់ស្អាត​ផងដែរ។ដោយ​Wireless Charging Trousers គឺ​ប្រើ​ប្រព័ន្ធ​inductive chargingនិង​ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​ដោយ​ត្រូវបាន​គេ​ប្រើ​ផ្នែក​មួយចំនួន​ពី​Nokia DC-50 wireless charging plate។នៅពេលណា​ដែល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​Nokia Windows Phone របស់​អ្នក​គឺ​ត្រូវ​បានដាក់​ក្នុង​ហោរ​ប៉ៅ​វា​និង​ចាប់ផ្តើម​សាក​ថាមពល​ថ្ម​ភ្លាម៕

ប្រភព៖  Nokia