ព័ត៌មាន

HTC Volantis ​Tabletនិងដាក់បង្ហាញក្នុងពេលឆាប់ៗនេះ

image

យោងតាម​របាយការណ៍​ថ្មី​មួយ​បានអោយដឹងថា​ថេ​ប្ល៊េ​ត​ម៉ូ​ដែលថ្មីដែល​និង​ដាក់​បង្ហាញ​ក្នុងពេលឆាប់ៗនេះ​របស់​ក្រុមហ៊ុនNexus​ត្រូវបាន​គេ​អោយ​ឈ្មោះថា HTC Volantisដែល​និង​ភ្ជាប់​មក​ជាមួយនិង​ទំហំ​អេក្រង់​ទំហំ 8.9អ៊ីង​ដែលមាន​resolutionក្នុង​ក​ម្រឹត 2048 x 1536 ភិ​ច​ស៊ែ​ល។

ដែល HTC Volantis គឺ​ត្រូវបាន​គេ​និយាយថា​វា​ត្រូវបាន​បំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ​NVIDIA Logan 64-bit processorនិង​អង្គ​ចងចាំ​RAMទំហំ​2GB នៅលើ​បន្ទះ​board។ផងដែរ​ម៉ូ​ដែល​ន​បាន​ភ្ជាប់​មក​ជាមួយនិង​ទំហំ​ផ្ទុក​ពីរ​ជ​ម្រើ​គឺ​ទំហំ 16GBនិង 32GBប៉ុន្តែ​មិនមាន​ពត៌មាន​ណាមួយ​ថា​តើ​វា​បាន​ភ្ជាប់​មក​ជាមួយនិង​រន្ធ microSD cardរឺ​អត់។

ចំណែកឯ​កាមេរ៉ា​វិញ​ម៉ូ​ដែល​នេះ​បាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​ក្រោយ​ទំហំ 8មេ​ហ្កា​ភិ​ច​ស៊ែ​ល​ជាមួយនិង OIS  កាមេរ៉ា​មុខ​ទំហំ3មេ​ហ្កា​ភិ​ច​ស៊ែ​ល ឧបករណ៍​បំពង​សម្លេង​ចំនួន​ពីរ​នៅ​ផ្នែក​ខាងមុខ ប្រព័ន្ធ WiFiនិង LTE ៕

ប្រភព៖  Android Police