ព័ត៌មាន

ក្រុមហ៊ុនSamsung និង​ LGកំពុងតែឃ្លាំមើសAmazon Fire Phone

image

កាលពី​សប្តាហ៍​មុន​ក្រុមហ៊ុន Amazon បានដាក់​បង្ហាញ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដំបូង​របស់​ខ្លូន​ដែលមាន​ឈ្មោះថា​Amazon Fire Phoneដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​រាង​ស្រស់ស្អាត គួរអោយ​ចាប់អារម្មណ៍​និង​បាន​ភ្ជាប់​មក​ជាមួយនិង​លក្ខ​ណះ​ពិសេស​ជាច្រើន​ដែល​និង​ក្លាយជាផលិតផល​ដែល​ទទួលបាន​ប្រជាប្រិយ៍ភាព​ពី​អ្នកប្រើប្រាស់។

យោងតាម​របាយការណ៍​ថ្មី​មួយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ Korean mediaបានអោយដឹងថាក្រុមហ៊ុន​Samsungនិង​LG គឺ​កំពុងតែ​សង្កេត​និង​តាមដាន​មើលទៅ​លើ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​នេះ Amazon Fire Phone ដែល​ក្រុមហ៊ុន​ទាំងពីរ​នេះ​មានការ​ចាប់អារម្មណ៍​ចង់ដឹងថា​ស្មា​ត​ហ្វូ​ន​នេះ​មាន​ដំណើរការ​យ៉ាងដូច​ម្ត៉េ​ច​ដែរ។

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Amazon Fire Phoneបាន​ភ្ជាប់​មក​ជាមួយនិង​លក្ខ​ណះ​គួរអោយ​ចាប់អារម្មណ៍​មួយចំនួន​ដែល​រួមមាន​Dynamic Perspective Display, plus Amazon’s Firefly, ដែលជា​visual search។

image

លក្ខណពិសេស​នៃ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​គឺ​ត្រូវបាន​គេ​រចនា​ឡើង​ដោយ​បំពាក់​មក​ជាមួយនិង​អេក្រង់ 4.7 អ៊ីង high definition display ជាមួយនិង​សម្ថ​ភាពច្បាស់​ក្នុង​ក​ម្រឹត1280 x 720 ភិ​ច​ស៊ែ​ល ខួរក្បាល​ប្រភេទ Qualcomm Snapdragon 800 processorដែលមាន​ល្បឿន2.2 GHz, និង​អង្គ​ចងចាំ​RAMទំហំ​2GBសម្រាប់​ជំនួយ​អោយ​ដំណើរការ​ម៉ាស៊ីន​បាន​លឿន។

បន្ថែម​ទៅទៀត​នោះ​ម៉ូ​ដែល​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​Adreno 330 GPU ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​32GB ,  NFC, Bluetooth, WiFiនិង​4G LTE។ហើយ​ស្មា​ត​ហ្វូ​ន​នេះ​និង​អាច​រក​ទិញ​បាន​នៅក្នុង AT&T សហរដ្ឋអាមេរិក។

វា​ជាការ​ចាប់អារម្មណ៍​មួយ​ដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ថា​តើ​វា​និង​អាច​ក្លាយជា​ផលិតផល​ទទួលបាន​កា​រ​គាំទ្រ​និង​មាន​ប្រជាប្រិយភាព​រឺ​អត់​នោះ។តែបើ​ស្មា​ត​ហ្វូ​ន​នេះ​មាន​ប្រជាប្រិយ​ភាពខ្លាំង​មែន​នោះ​ក្រុមហ៊ុន​Samsung និង​LG ប្រហែលជា​បន្ថែម​លក្ខ​ណះ​ស្រដៀង​គ្នា​នេះ​ទៅក្នុង​ផលិតផល​របស់​ខ្លូន​ដែរ៕

ប្រភព៖  Gforgames